ព័ត៌មាន ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពិធីបិទការតាំងពិព័រណ៍សមិទ្ធិផលជាតិ 13/09/2025 ក្នុងរយៈពេល ១៣ ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៩ ខែកញ្ញា ចំនួនភ្ញៀវ ដែលមកទស្សនានៅ "ការតាំងពិព័រណ៍សមិទ្ធិផលជាតិ៖ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៦,៦ លាននាក់។ ទន្ទឹមនឹងនោះ ក៏មានគណៈប្រតិភូអន្តរជាតិជាច្រើនបានមកទស្សនាការតាំងពិព័រណ៍ នេះ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។ នេះជាព័ត៌មាន ដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍សមិទ្ធិផលជាតិដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១១ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Mai Van Chinh បានអះអាងថា ការតាំងពិព័រណ៍បានទាក់ទាញការយកចិត្តទុកដាក់ពិសេស បង្កើតឥទ្ធិពលយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការពិព័រណ៌បាន លើកតម្កើងនិងឧទ្ទេសនាមសមិទ្ធិផលលេចធ្លោរបស់បក្ស និងរដ្ឋក្នុងដំណើរការតស៊ូ ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; រួមចំណែកដល់ការឃោសនា និងអប់រំ ប្រពៃណីស្នេហាជាតិ ពង្រឹងជំនឿជាក់របស់ប្រជាជនលើមាគ៌ាផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយរូបភាពវៀតណាមប្រកបដោយភាពស្វាហាប់ ច្នៃប្រឌិត និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ ការតាំងពិព័រណ៌ ក៏ជាឱកាសសម្រាប់ប្រជាជនទាំងអស់បានទស្សនាដោយផ្ទាល់ និងរីករាយជាមួយ នឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសជាតិផងដែរ។ដើម្បីត្រៀមរៀបចំឲ្យពិធីបិទ លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh បានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ផ្នែក ស្ថាប័ន និងអង្គភាពនីមួយៗ៖ “ពិធីបិទមិនត្រឹមតែជាពិធីបញ្ចប់ព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ថែមទាំងក៏ជា ឱកាស ដើម្បីឲ្យយើងសង្ខេប និងដកបទពិសោធន៍ទៀតផង។ ទីពីរគឺដើម្បីផ្សព្វផ្សាយពីសារជោគជ័យនៃការតាំងពិព័រណ៍នេះ។ ដូច្នេះ ការរៀបចំពិធីបិទចាំបាច់ត្រូវអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ សុវត្ថិភាព ឱឡារិក សន្សំសំចៃ ប៉ុន្តែក៏ត្រូវធានាឱ្យបានសមស្រប នឹងឋានៈជាតិផងដែរ។ ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងអង្គភាព នានា បន្តលើកកម្ពស់ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីរៀបចំពិធី ប្រកបដោយជោគជ័យ”។តាមការគ្រោងទុក ពិធីបិទការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០ យប់ នាថ្ងៃទី ១៥ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងរយៈពេល ១៣ ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៩ ខែកញ្ញា ចំនួនភ្ញៀវ ដែលមកទស្សនានៅ "ការតាំងពិព័រណ៍សមិទ្ធិផលជាតិ៖ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៦,៦ លាននាក់។ ទន្ទឹមនឹងនោះ ក៏មានគណៈប្រតិភូអន្តរជាតិជាច្រើនបានមកទស្សនាការតាំងពិព័រណ៍ នេះ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។ នេះជាព័ត៌មាន ដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍សមិទ្ធិផលជាតិដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១១ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Mai Van Chinh បានអះអាងថា ការតាំងពិព័រណ៍បានទាក់ទាញការយកចិត្តទុកដាក់ពិសេស បង្កើតឥទ្ធិពលយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការពិព័រណ៌បាន លើកតម្កើងនិងឧទ្ទេសនាមសមិទ្ធិផលលេចធ្លោរបស់បក្ស និងរដ្ឋក្នុងដំណើរការតស៊ូ ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; រួមចំណែកដល់ការឃោសនា និងអប់រំ ប្រពៃណីស្នេហាជាតិ ពង្រឹងជំនឿជាក់របស់ប្រជាជនលើមាគ៌ាផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយរូបភាពវៀតណាមប្រកបដោយភាពស្វាហាប់ ច្នៃប្រឌិត និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ ការតាំងពិព័រណ៌ ក៏ជាឱកាសសម្រាប់ប្រជាជនទាំងអស់បានទស្សនាដោយផ្ទាល់ និងរីករាយជាមួយ នឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសជាតិផងដែរ។ដើម្បីត្រៀមរៀបចំឲ្យពិធីបិទ លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh បានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ផ្នែក ស្ថាប័ន និងអង្គភាពនីមួយៗ៖ “ពិធីបិទមិនត្រឹមតែជាពិធីបញ្ចប់ព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ថែមទាំងក៏ជា ឱកាស ដើម្បីឲ្យយើងសង្ខេប និងដកបទពិសោធន៍ទៀតផង។ ទីពីរគឺដើម្បីផ្សព្វផ្សាយពីសារជោគជ័យនៃការតាំងពិព័រណ៍នេះ។ ដូច្នេះ ការរៀបចំពិធីបិទចាំបាច់ត្រូវអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ សុវត្ថិភាព ឱឡារិក សន្សំសំចៃ ប៉ុន្តែក៏ត្រូវធានាឱ្យបានសមស្រប នឹងឋានៈជាតិផងដែរ។ ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងអង្គភាព នានា បន្តលើកកម្ពស់ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីរៀបចំពិធី ប្រកបដោយជោគជ័យ”។តាមការគ្រោងទុក ពិធីបិទការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០ យប់ នាថ្ងៃទី ១៥ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ជាតិ៕
អត្ថបទផ្សេងទៀត អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម13/09/2025ព័ត៌មានកាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា13/09/2025ព័ត៌មានលោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc៖ ទីក្រុង Hai Phong គឺជាប៉ូលកំណើនដ៏សំខាន់របស់ប្រទេសទាំងមូល13/09/2025ព័ត៌មានទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលា13/09/2025ព័ត៌មានឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc នៃខេត្ត Cao Bang ទទួលរង្វាន់ “គំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO“13/09/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម៖ ផ្នែកតុលាការត្រូវតែខិតខំដោយឥតឈប់ឈរដើម្បី ធ្វើឱ្យសាលក្រមទាំងអស់ពិតជា "សមហេតុសមផល"13/09/2025ព័ត៌មានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មិត្តភក្តិជុំវិញពិភពលោកទទួលបានគោលនយោបាយយ៉ាងត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម13/09/2025ព័ត៌មាន អត្ថបទផ្សេងទៀត