• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son៖ ជំរុញខឿនការទូតទំនើបនិងគ្រប់ជ្រុងជ្រោយ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានជម្រាបជូនសារព័ត៌មានអំពីសមិទ្ធិផលនានានៃ ផ្នែកការទូត ក្នុងឆ្នាំ ២០២២ ពោរពេញទៅដោយការប្រែប្រួល ក៏ដូចជាទិសដៅ សំខាន់ៗនៃផ្នែកការទូតវៀតណាមក្នុងឆ្នាំ ២០២៣ ផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ TTXVN)

នៅក្នុងឆ្នាំ២០២២ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ផ្នែកការទូត បានច្បាមជាប់នឹងគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស លទ្ធផលនៃសន្និសីទកិច្ចការបរទេសជាតិលើកទី១ ហើយអនុវត្តន៍ដោយទាន់ពេល វេលា ម្ចាស់ការ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ភាពប្ដូរផ្ដាច់ នូវភារកិច្ច សំខាន់ៗជាមួយនឹងដំណោះស្រាយជាក់លាក់ ដើម្បីរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹង ប្រែងអនុវត្តបានយ៉ាងល្អនូវភារកិច្ចមូលដ្ឋានទាំងបី នោះគឺការធានាគោលដៅសន្តិសុខ ការអភិវឌ្ឍ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ។
ទាក់ទងនឹងកិច្ចការបរទេសទ្វេភាគី ផ្នែកការទូតបន្តពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយប្រទេសធំៗ ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិជាប្រពៃណី។ វៀត ណាមបានអនុវត្តន៍សកម្មភាពកិច្ចការបរទេសសំខាន់ៗ ក្នុងនោះសកម្មភាពជាច្រើន មានកម្រិតយុទ្ធសាស្ត្រ និងអត្ថន័យប្រវត្តិសាស្ត្រ ជាពិសេសដំណើរទស្សនកិច្ចជាផ្លូវ ការនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong (ថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២)។ ក្រៅពីនោះ វៀតណាមបានលើកកំពស់ទំនាក់ ទំនងជាមួយកូរ៉េខាងត្បូងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ”; បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកោះ Cook ដែលនាំឱ្យចំនួនប្រទេសសរុបដែលមានទំនាក់ទំនងការទូតជាមួយវៀតណាមឡើងដល់ទៅ ១៩០ ប្រទេស។
ទាក់ទងនឹងទំនាក់ទំនងពហុភាគី វៀតណាមបានអនុវត្តន៍បានយ៉ាងល្អនូវតួនាទី ជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ដោយបង្កើតឡើង សញ្ញាសម្គាល់សំខាន់ៗជាច្រើន ជាមួយនឹងការជាប់ឆ្នោតជាអនុប្រធានមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី ៧៧ ដែលតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ជាប់ ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ - ២០២៥; ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) អាណត្តិ ២០២២ - ២០២៦។
ទាក់ទិននឹងទិសដៅសំខាន់ៗនៃការទូតវៀតណាមក្នុងឆ្នាំ ២០២៣ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ចាំបាច់ក្នុងការជំរុញខឿនការទូតទំនើប គ្រប់ ជ្រុងជ្រោយ ក្នុងនោះលើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងកិច្ចការបរទេស របស់បក្ស ការទូតរបស់រដ្ឋ កិច្ចការបរទេសរបស់រដ្ឋសភា និងកិច្ចការបរទេសរវាង ប្រជាជននិងប្រជាជន។ តាមលោករដ្ឋមន្ត្រី ផ្នែកការទូត ត្រូវបន្តពង្រឹងស្ថានភាពកិច្ច ការបរទេសប្រកបដោយស្ថិរភាព សន្តិភាព និងអំណោយ ផលសម្រាប់ការអភិវឌ្ឍ; ជំរុញខ្លាំងនូវទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូ គ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗដទៃទៀត ឱ្យកាន់តែស៊ីជម្រៅ ជាក់ ស្ដែង បង្កើនទំនុកចិត្តនយោបាយ និងផលប្រយោជន៍ប្រទាក់ក្រឡាគ្នា; ជំរុញខ្លាំងនិង លើកកំពស់កិច្ចការបរទេសពហុភាគី ហើយម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង សកម្ម ទូលំទូលាយ គ្រប់ជ្រុងជ្រោយ; ចូលរួមយ៉ាងសកម្មនៅក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) អនុតំបន់មេគង្គនិងអង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top