• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យជុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការបើកចំហ នៅថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ស្តីពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាធ្វើកិច្ចប្រជុំទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន។
រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ រូបថត៖ Pham Ha/VOV

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចែករំលែកការវាយតម្លៃអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងក៏ដូចជាការបោះឆ្នោតរបស់មីយ៉ានម៉ានាពេលថ្មីៗនេះ។ បណ្តារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ៥ ចំណុចនៅតែជាក្របខ័ណ្ឌតម្រងទិសសំខាន់របស់អាស៊ាន ក្នុងការគាំទ្រប្រទេសមីយ៉ាន់ម៉ាដោះស្រាយបញ្ហាបច្ចុប្បន្ន។ ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យជុង បានវាយតម្លៃពីតួនាទីដ៏សំខាន់ និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានអស់រយៈពេល ៥ឆ្នាំកន្លងទៅ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច  ដោយសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ានហ្វីលីពីន និងប្រទេសសមាជិកដទៃទៀត ដើម្បីស្នើគំនិតផ្តួចផ្តើមនិងពិចារណាលើវិធានការថ្មីៗ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ដោយផ្អែកលើការវិវត្តនាពេលថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងឱកាសនេះ នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow  និងរដ្ឋមន្ត្រីទីពីរនៃក្រសួងការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa ) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ខ្ពស់។

Top