តំណាងមកពីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានប្រកាសនាថ្ងៃទី ២៥ ខែមេសាថា វត្ថុបុរាណដែលរកឃើញនៅក្នុងស្រទាប់ដីល្បាប់ ស្ថិតក្នុងស្រទាប់វប្បធម៌បុរាណ។ តាមរយៈការវាយតម្លៃដំបូង អ្នកជំនាញបានបង្ហាញថា ពូថៅទាំងនេះមាននៅក្នុងសម័យយុគថ្មរំលីង ក្នុងប្រព័ន្ធវប្បធម៌បាវត្រ ហើយមានអាយុកាលប្រហែល ៦.០០០-៨.០០០ ឆ្នាំ។ ពូថៅដែលផលិតពីថ្មស៊ីលីកុនក្នុងទម្រង់សំខាន់ពីរគឺ ពូថៅស្មាទ្រេត និងពូថៅស្មាផ្ដេក ត្រូវបានបរិច្ចាគទៅសារមន្ទីរខេត្តក្វាងទ្រី និងសារមន្ទីរហាណូយ។
ការរកឃើញវត្ថុបុរាណនេះគឺមានសារៈសំខាន់ ដោយបំពេញបន្ថែមទៅលើខ្សែសង្វាក់នៃភស្តុតាងនៃការបន្តវប្បធម៌នៅក្នុងតំបន់ រួមជាមួយនឹងវត្ថុបុរាណដែលបានរកឃើញពីមុនដូចជាវត្ថុលោហៈ ផ្សិតពូថៅសំរិទ្ធពីវប្បធម៌ដុងសឺន រូបសំណាកព្រះពុទ្ធសំរិទ្ធ និងអក្សរចាមបុរាណនៅក្នុងរូងភ្នំ៕







