លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី
“មូលដ្ឋានជាអ្នកសម្រេច មូលដ្ឋានជាអ្នកធ្វើ
មូលដ្ឋានទទួលខុសត្រូវ”; វិមជ្ឈការ វិសហមជ្ឈការ ត្រូវដើរទន្ទឹមគ្នាជាមួយការបែងចែកប្រភពធនធាន
លើកកម្ពស់លទ្ធភាពប្រតិបត្តិ បង្កើនលទ្ធភាពនៃកម្រិតដែលត្រូវបានអនុវត្ត; ហើយទន្ទឹមនឹងនោះ ពង្រឹងការងារត្រួតពិនិត្យ អធិការកិច្ច
ប្រឆាំងអំពើពុករលួយ និងការងារអវិជ្ជមាន។
លោកនាយករដ្ឋមន្ត្រី
បានស្នើដល់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក ឲ្យពិនិត្យឡើងវិញនិងធានាថា យ៉ាងយឺតបំផុត
ក្រឹត្យនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ជាជាពុំខាន។
បន្ទាប់ពីថ្ងៃទី ១៥ ខែមិថុនា ជ្រើសរើសថ្ងៃមួយ
ដើម្បីរៀបចំសន្និសីទផ្សព្វផ្សាយក្រឹត្យរបស់រដ្ឋាភិបាលដល់មូលដ្ឋាន
និងបញ្ចប់ត្រឹមថ្ងៃទី ១៨ ខែមិថុនា តាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ៕






