ព័ត៌មាន

យ៉ាងយូរបំផុត មុនថ្ងៃ១៥ខែមិថុនា ត្រូវចេញផ្សាយក្រិតស្តីពីវិមជ្ឈការនិងវិសហមជ្ឈការ

នាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្តីពីស្ថានភាពវិមជ្ឈការ វិសហមជ្ឈការនិងកំណត់សិទ្ធិអំណាចផ្សាភ្ជាប់ជាមួយនឹងការអនុវត្តទម្រង់រៀបចំអាជ្ញាធរមូលដ្ឋាន ២ កម្រិត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលស្តីពីវិមជ្ឈការ វិសហមជ្ឈការ កំណត់ទ្ធិអំណាច ពាក់ព័ន្ធនឹងការអនុវត្តគំរូអង្គការអជ្ញាធរមូលដ្ឋានពីរកម្រិត (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី “មូលដ្ឋានជាអ្នកសម្រេច មូលដ្ឋានជាអ្នកធ្វើ មូលដ្ឋានទទួលខុសត្រូវ”; វិមជ្ឈការ វិសហមជ្ឈការ ត្រូវដើរទន្ទឹមគ្នាជាមួយការបែងចែកប្រភពធនធាន លើកកម្ពស់លទ្ធភាពប្រតិបត្តិ បង្កើនលទ្ធភាពនៃកម្រិតដែលត្រូវបានអនុវត្ត; ហើយទន្ទឹមនឹងនោះ ពង្រឹងការងារត្រួតពិនិត្យ អធិការកិច្ច ប្រឆាំងអំពើពុករលួយ និងការងារអវិជ្ជមាន។

លោកនាយករដ្ឋមន្ត្រី បានស្នើដល់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក ឲ្យពិនិត្យឡើងវិញនិងធានាថា យ៉ាងយឺតបំផុត ក្រឹត្យនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ជាជាពុំខាន។  បន្ទាប់ពីថ្ងៃទី ១៥ ខែមិថុនា ជ្រើសរើសថ្ងៃមួយ ដើម្បីរៀបចំសន្និសីទផ្សព្វផ្សាយក្រឹត្យរបស់រដ្ឋាភិបាលដល់មូលដ្ឋាន និងបញ្ចប់ត្រឹមថ្ងៃទី ១៨ ខែមិថុនា តាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ៕


top