• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាម - កម្ពុជា៖ បង្កើនសកម្មភាពសហប្រតិបត្តិការនានា


 យុវជនវៀតណាម - កម្ពុជា៖ បង្កើនសកម្មភាពសហប្រតិបត្តិការនានា

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទី​ក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌនៃជំនួ​បប្រាស្រ័យមិត្តភាព​យុវជន វៀត​ណាម​ - កម្ពុជា ២០១៧ សម្ព័ន្ធ​សមាគមយុវជនវៀតណា​ម និង​សហព័ន្ធយុវជនកម្ពុ​ជា បានជួប​សន្ទនា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ របស់យុវជននៃប្រទេស​ទាំងពីរ។ ឆ្នាំ ២០១៧ ជាឆ្នាំរំលឹកខួបអ​នុស្សវរីយ៍​លើកទី​ ៥០ ទិវា​បង្កើត​ទំនាក់ទំនង​ការទូតវៀត​ណាម​ -  កម្ពុជា សម្ព័ន្ធសមាគមយុវ​ជនវៀតណាម បានជំរុញខ្លាំងកិច្ចការឃោស​នា ស្ដីពី​ប្រពៃណីមិត្តភាព​នៃប្រទេសទាំងពីរ ហើយបង្កើនសក​ម្មភាពស្ម័គ្រចិត្តនៅកម្ពុ​ជា។ បណ្ដាសាលាជាន់​ខ្ពស់ មហា​វិទ្យាល័យ​នៅវៀតណាម បានរៀបចំសកម្មភាពជាច្រើនសម្រាប់និស្សិតក​ម្ពុជា ដែល​កំពុងរស់នៅ និង​សិក្សា​នៅវៀត​ណាម​។ អញ្ជើញថ្លែងមតិនៅ​ទីនេះ លោក Nguyen Phi Lon​g លេខាគណៈកម្មាធិការ​មជ្ឈឹមសម្ព័ន្ធ​យុវជន ​និងជាប្រធាន សម្ព័ន្ធសមាគមយុវជនវៀ​តណាម បាន​​ឲ្យដឹងថា៖

“យើងសន្យាបន្តពង្រឹងទំនាក់​ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការមិត្តភាព។ ធ្វើយ៉ាង​ម៉េច​តាម រយៈ​បណ្ដា​​សកម្មភាព​របស់​សសម្ព័ន្ធសមាគម​យុវជន​វៀតណាម និងសហ​ព័ន្ធយុវជនកម្ពុជា ដើម្បី​បង្កើនការ​ជួប​ប្រាស្រ័យ​យុវជន នៃប្រទេសទាំងពីរ ហើយដើម្បីយុវជនវ័យ​ក្មេងនាបច្ចុប្បន្នមាន​ការយល់ដឹង ​រក្សា និង​ពង្រីកនូវ​តម្លៃប្រពៃណី ​ដែលប្រជាជននៃប្រទេសទាំងពីរ​ បក្សទាំងពីរ និ​ងរដ្ឋទាំងពីរ​បាន​ពូន​ជ្រំឡើង​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top