• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់នៅវៀតណាម ដោយតម្រង់ទិសដៅដល់ឆ្នាំ ២០៥០

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់នៅវៀតណាមសម្រាប់ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

គោលដៅទូទៅនៃយុទ្ធសាស្ត្រនេះ គឺសំដៅអភិវឌ្ឍឧស្សាហកម្មផលិតសម្ភារៈសំណង់ឲ្យឈានដល់កម្រិតជឿនលឿននិងទំនើប ហើយផលិតផលមានស្ដង់ដារអន្ដរជាតិមានលក្ខណៈប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្ដរជាតិ និងបំពេញតាមតម្រូវការទីផ្សារក្នុងប្រទេស។
ទន្ទឹម ជាមួយគ្នានេះ នាំចេញផលិតផលដែលមានតម្លៃ បន្ថែមខ្ពស់ មានលក្ខណៈប្រកួតប្រជែងខ្ពស់លើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញត្រូវដាក់កំហិតសម្រាប់ការនាំចេញផលិតផលដោយប្រើវត្ថុធាតុដើម ដែលជាធនធានរ៉ែមិនកកើតឡើងវិញ។

បន្ថែមលើនេះ យុទ្ធសាស្ត្របានផ្តល់នូវដំណោះស្រាយចំនួន ៧ សម្រាប់ការអនុវត្ត រួមមាន៖ ការកែលម្អស្ថាប័ននិងគោលនយោបាយ; ធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ; បង្កើនការស្រាវជ្រាវនិងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ជំរុញការប្រើប្រាស់ផលិតផលសំភារៈសំណង់ក្នុងប្រទេសនិងសម្រាប់នាំចេញ; បណ្តុះបណ្តាលនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស; លើកកម្ពស់សមត្ថភាពផលិតឧបករណ៍និងការពារបរិស្ថានក្នុងផលិតកម្មជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top