• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់៖ ការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានរបស់យុទ្ធជនពលី

ដោយឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៧) នៅតាមមូលដ្ឋាននានាទូទាំងប្រទេសកំពុងផ្តោតលើការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី"។
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី ឃុំ Cư Jút ខេត្តឡឹមដុង។ រូបថត៖ VNA

ក្នុងការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់​ ជំរុញការស្វែងរក ការប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ខេត្តក្វាងទ្រីមានគម្រោងជីក​គាស់ និងយក​សំណាកទៅធ្វើ​តេស្ត​ DNA យុទ្ធជនពលីជាង ២២.០០០នាក់ ដែលមិនទាន់កំណត់​អត្តសញ្ញាណ។ បន្ទាប់ពីការអនុវត្តជាង ៣ ខែ កងកម្លាំងសមត្ថកិច្ចរបស់ខេត្តក្វាងទ្រីបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៨នាក់នៅក្នុងខេត្ត និងនៅ​ប្រទេសឡាវ។ លោក ឡេ វ៉ាន់បាវ (Lê Văn Bảo) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងទ្រី ប្រធានគណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងខេត្តក្វាងទ្រី បានឱ្យដឹងថា៖ «​បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​នៅ​តែមានយុទ្ធជនពលីជាង ៣១.០០០ នាក់ដែលមិនទាន់រកឃើញ​។ យុទ្ធជនពលីជាង ២៥.០០០ នាក់ត្រូវបានប្រមូល ប៉ុន្តែ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​ឡើយ។ នេះទាមទារឱ្យយើងមានប្តេជ្ញាចិត្តនយោបាយខ្ពស់​ជាងមុន សកម្មភាពដ៏ម៉ឺងម៉ាត់ជាង និងការអនុវត្តប្រកបដោយ​សមកាលកម្ម​ ស៊ីសង្វាក់គ្នា ច្នៃប្រឌិត និងមានប្រសិទ្ធភាព​នូវ​​ដំណោះស្រាយ​ស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»​។

ទន្ទឹមនឹងនេះ ខេត្តខាញ់ហ័រក៏មានគម្រោងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រហែល ១៥០ នាក់ និងយកសំណាក DNA ពីអដ្ឋិធាតុយុទ្ធជនពលីចំនួន ២.២៣៤ នាក់ដែលមិន​ទាន់​កំណត់អត្តសញ្ញាណ។ ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីមិនត្រឹមតែជួយកាត់បន្ថយការឈឺចាប់ដល់សាច់ញាតិ​យុទ្ធជនពលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីប្រពៃណី "ផឹកទឹកនឹក​ប្រភពដើម"​ របស់​ប្រទេសជាតិ​ផងដែរ​។ លោកវរសេនីយ៍ឯក វ៉ វ៉ាន់ វៀន (​Võ Văn Viên) អនុប្រធាន​ស្នងការនយោបាយ​នៃ​បញ្ជាការ​យោធា​ខេត្ត​ខាញ់ហ័របាន​មាន​ប្រសាសន៍​ថា៖ «​មូលដ្ឋាន​ជាច្រើន​មាន​ឈាបនដ្ឋានយុទ្ធជនពលី​ដែល​មាន​ផ្នូរ​ជាច្រើន​​មិន​ទាន់កំណត់អត្តសញ្ញាណ។ ការលំបាក​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ការ​កំណត់​អត្តសញ្ញាណ និង​ការយក​សំណាកពី​អដ្ឋិធាតុ​យុទ្ធជន​ដែល​ត្រូវ​បាន​ប្រមូល​កាលពី​ច្រើន​ឆ្នាំ​មុន​។ ពេលវេលា​កាន់តែ​យូរ កម្រិត​នៃ​ការ​រំលាយ​កាន់តែ​ខ្លាំង ​ធ្វើ​ឱ្យ​ការ​យក​សំណាក​សម្រាប់​ការ​ធ្វើ​តេស្ត DNA កាន់តែ​លំបាក»​។

នៅ​ក្នុង​ខេត្ត​ឡឹមដុង ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ការងារយកសំណាក ការ​ធ្វើ​ឌីជីថល និង​ការ​កសាង​មូលដ្ឋាន​ទិន្នន័យ DNA សម្រាប់អដ្ឋិធាតុ​យុទ្ធជន​ពលី ត្រូវបានអនុវត្តនៅ​ឈាបនដ្ឋាន​យុទ្ធជនពលីចំនួន ១០ ដោយមានផ្នូរសរុបចំនួន ៤.៧២១។ ខេត្តបាន​ខិតខំបញ្ចប់ការយកសំណាកអដ្ឋិធាតុ​យុទ្ធជន​ពលីទាំងអស់ដែលមិន​ទាន់កំណត់អត្តសញ្ញាណ​ មុនថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦៕​

តាម​ vovworld.vn/km-KH

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top