• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យថាទស្សន៍ល្អប្រសើរក្នុងទំនាក់ទំនងវៀតណាម-អេហ្ស៊ីប

ឆ្នាំ២០១៧បានទទួលស្គាល់នូវចំណុចលោតផ្លោះក្នុងទំនាក់ទំនងវៀត ណាម - អេហ្ស៊ីបលើគ្រប់វិស័យ នយោបាយ ការទូត សេដ្ឋកិច្ចនិងវប្បធម៌។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អេហ្ស៊ីប លោក Do Hoang Long

ក្នុងនោះមាន ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីបក្រោយរយៈពេល ៥៤ ឆ្នាំ ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតគឺត្រូវបានចាត់ទុកជាបុព្វបទសំខាន់ សម្រាប់ជម្រុញខ្លាំងទំនាក់ទំនងរវាងប្រទេស​ទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​ នៅអេហ្ស៊ីប លោក Do Hoang Long ថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រទេសទាំងពីរនឹងអនុវត្តនូវសកម្មភាពពោរពេញទៅដោយអត្ថន័យជាច្រើន។ តាមនោះ សង្ឃឹមថា ឆ្នាំ២០១៨ នឹងជាឆ្នាំជោគជ័យមួយនៃទំនាក់ទំនងទ្វេភាគីរវាងវៀត ណាមជាមួយអេហ្ស៊ីប។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា៖

“បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំ នៅអេហ្ស៊ីបមានកម្មវិធីធ្វើការមួយ ជាមួយក្រសួងសហប្រតិបត្តិការនិង​វិនិយោគអេហ្ស៊ីប សំដៅកសាងយន្តការប្រតិបត្តិផ្ទាល់ជាមួយក្រសួងនិងដៃគូនានា។ លើសពីនេះទៅ ទៀត ការ​ផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់នឹងប្រព្រឹត្តទៅជាប្រចាំ។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏បានពន្លឿនឲ្យបាន​ខ្លាំងក្លាថែមទៀតការងារផ្សព្វផ្សាយអំពីសេដ្ឋកិច្ចរបស់វៀតណាម ដើម្បីប្រទេសទាំងពីរមានឱកាសជួបប្រាស្រ័យ​និងសង្ឃឹមថា ក្នុងឆ្នាំ២០១៨ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងបើប្រៀបនឹងឆ្នាំទៅមិញផង​ដែរ”​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top