• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម្ចាស់ឆ្នោតវៀតណាមចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

នាថ្ងៃទី២៣ ខែឧសភា ម្ចាស់ឆ្នោតវៀតណាមនៅទូទាំងប្រទេស ចាប់ពីទីក្រុងរហូតដល់តំបន់ជនបទ តំបន់ព្រំដែននិងកោះសមុទ្រ បានទៅបោះឆ្នោត ជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។ ក្នុងការបោះឆ្នោតលើកនេះ ម្ចាស់ឆ្នោតនឹងជ្រើសតាំងសមាជិករដ្ឋសភាចំនួន៥០០រូប តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ក្រុងជិត៤ពាន់រូប ថ្នាក់ខ័ណ្ឌ ស្រុកជាង២ម៉ឺនរូប និង ថ្នាក់ឃុំ សង្កាត់ជាង២៤ម៉ឺនរូប។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបោះឆ្នោត។ (រូបថត៖ VOV)


នៅមណ្ឌលបោះឆ្នោតលេខ៥៨វិថី Nguyen Du រដ្ឋធានីហាណូយ ចំវេលាម៉ោង ៧ ព្រឹក បន្ទាប់ពីពិធីបើក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាម្ចាស់ឆ្នោតមួយក្នុងចំណោមម្ចាស់ឆ្នោតដែលបោះឆ្នោតដំបូងគេ។ ឆ្លើយសារព័ត៌មានបន្ទាប់ពីការបោះឆ្នោត លោកអគ្គលេខាបក្សបានសម្ដែងនូវជំនឿជាក់ថា ដោយមានអត្ថន័យដ៏សំខាន់នៃការបោះឆ្នោតលើកនេះ ប្រទេសជាតិនឹងឈានចូលក្នុងដំណាក់កាលថ្មីមួយ ដែលឆ្លើយតបនឹងការរំពឹងទុកនិងបំណងប្រាថ្នារបស់ម្ចាស់ឆ្នោតលើទូទាំងប្រទេស។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc សាកសួរសុខទុក្ខម្ចាស់ឆ្នោត។


នាព្រឹកថ្ងៃទី២៣ ខែឧសភា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ៤១ ទីរួមស្រុក Cu Chi ទីក្រុងហូជីមិញ។ លោកប្រធានរដ្ឋបានវាយតម្លៃថា ការងារបោះឆ្នោតត្រូវបានរៀបចំដោយមានរបៀបរៀបរយ តាមវិធីវិទ្យាសាស្ត្រ ដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ម្ចាស់ឆ្នោត ហើយគ្រប់ការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ទាំងអស់ ក៏ត្រូវបានអនុវត្តន៍យ៉ាងល្អប្រសើរផងដែរ។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh។


នៅមណ្ឌលបោះឆ្នោតលេខ១៨ សង្កាត់ Cai Khe ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។ ចែករំលែកបន្ទាប់ពីការបោះឆ្នោត លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សំខាន់បំផុតនោះគឺ ប្រទេសវៀតណាមបានរៀបចំការបោះឆ្នោតជាសាធារណៈ ប្រកបដោយតម្លាភាពនិងយុត្តិធម៌ ដែលជួយម្ចាស់ឆ្នោតម្នាក់ៗអាចជ្រើសរើសដោយសេរីនូវតំណាងដ៏សក្តិសមបំផុតដើម្បីចូលរួមស្ថាប័នអំណាចប្រចាំមូលដ្ឋាននិងស្ថាប័នអំណាចកំពូលរបស់ប្រទេសជាតិ។
 

លោកប្រធានរដ្ឋសភា Vuong Dinh Hue។


បន្ទាប់ពីអនុវត្តន៍សិទ្ធិពលរដ្ឋនៅមណ្ឌលបោះឆ្នោតលេខ១ ទីរួមស្រុក An Lao ទីក្រុង Hai Phong លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ថា វៀតណាមមានពេលវេលាដ៏វែងអន្លាយដើម្បីត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបោះឆ្នោតថ្ងៃនេះ ត្រូវបានប្រព្រឹត្តទៅដោយព្រមៗគ្នាលើទូទាំងប្រទេស ធានាបាននូវសិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតទាំងអស់ រួមទាំងម្ចាស់ឆ្នោតនៅខេត្ត ក្រុងមួយចំនួនដែលកំពុងជួបការលំបាកដោយសារជម្ងឺ កូវីដ ១៩ ផងដែរ ដូចជា Ha Noi Bac Giang Bac Ninh Vinh Phuc និង Da Nang ជាដើម។

នាព្រឹកថ្ងៃទី២៣ ខែឧសភា មណ្ឌលបោះឆ្នោតជាង៣ពាន់កន្លែងលើភូមិសាស្ត្រទីក្រុងហូជីមិញ បានបើកទ្វារទទួលម្ចាស់ឆ្នោត។ បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហូជីមិញឲ្យដឹងថា ការងារធានាសន្តិសុខ-សណ្ដាប់ធ្នាប់ សុខាភិបាល ក្នុងការបោះឆ្នោតត្រូវបានយកចិត្តទុកដាក់ អនុវត្តន៍យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិ ជាពិសេសផ្ដោតសំខាន់ទៅលើការបង្ការប្រឆាំងជម្ងឺរាតត្បាតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ រួមជាមួយខេត្ត ក្រុងផ្សេងៗលើទូទាំងប្រទេស ម្ចាស់ឆ្នោតជាង ៥ លាននាក់នៅរដ្ឋធានីហាណូយ បានគោរពយ៉ាងម៉ឺងម៉ាត់នូវ “សារការពារជម្ងឺកូវីដ ១៩” ក្នុងថ្ងៃបោះឆ្នោត។

នៅខេត្ត Vinh Long ម្ចាស់ឆ្នោតជនជាតិខ្មែរចំនួនរាប់ម៉ឺននាក់ក៏បានទៅបោះឆ្នោត។ មនុស្សគ្រប់គ្នាជឿជាក់ថា បេក្ខជនទាំងអស់នឹងលះបង់អស់ពីចិត្ត អស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍រួមរបស់មាតុប្រទេស។

ឆ្នាំនេះជាលើកដំបូងដែលម្ចាស់ឆ្នោតនៅកោះ Truong Sa ធំ ទៅបោះឆ្នោតក្នុងពេលតែមួយជាមួយប្រទេសទាំងមូល។ នាព្រឹកថ្ងៃនេះដែរ អ្នកនេសាទមួយចំនួនដែលកំពុងធ្វើការនេសាទនៅឯនាយសមុទ្រក៏បានចូលរួមការបោះឆ្នោតនៅកោះ Truong Sa ធំ ផងដែរ។

ក្នុងពេលជាមួយគ្នានោះ នៅតាមមណ្ឌលធ្វើចត្តាឡីស័ក ការងារបោះឆ្នោតត្រូវបានរៀបចំឡើងយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាព។ ម្ចាស់ឆ្នោតត្រូវបានតម្រូវឲ្យលាងដៃកំចាត់មេរោគមុនពេលបោះ ឆ្នោត វាស់សីតុណ្ហភាពរាងកាយ ពាក់ស្រោមដៃនិងរក្សាគម្លាតក្នុងអំឡុងពេលដំណើរការបោះឆ្នោត។ ក្រៅពីនោះ ម្ចាស់ឆ្នោតទៅបោះឆ្នោតនៅតាមបន្ទប់ និងតាមពេលវេលាផ្សេងៗគ្នា ដើម្បីធានាការរក្សាគម្លាតសុវត្ថិភាព ជៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។ ចំពោះម្ចាស់ឆ្នោតដែលធ្វើចត្តាឡីស័កនៅផ្ទះវិញ ក្រុមបោះឆ្នោតនាំយកប្រអប់ផ្ទុកសន្លឹកឆ្នោតទៅកាន់ផ្ទះនីមួយៗ។ ប្រអប់សន្លឹកឆ្នោតត្រូវបានបាញ់ថ្នាំកំចាត់មេរោគ ហើយដំណើរការបោះឆ្នោតក៏អនុវត្តន៍តាមគោលការណ៍បង្ការប្រឆាំងជម្ងឺរាតត្បាតផងដែរ។

វាយតម្លៃជាទូទៅចំពោះដំណើរការបោះឆ្នោត អគ្គលេខាធិការរដ្ឋសភា និងជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Bui Van Cuong បានឲ្យដឹងថា គិតត្រឹមម៉ោង១១ ថ្ងៃទី២៣ ខែឧសភា នៅតំបន់ជាច្រើនមានអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតខ្ពស់ណាស់ ដូចជា Dien Bien ៨៥% Quang Ninh ៨៤,៥% Quang Ngai ៨១.៧% ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top