ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad
Zahid Hamidi ដែលជាប្រធានក្រុមប្រឹក្សា ហាឡាល់ជាតិបានអះអាងថា
ការបង្កើតក្រុមប្រឹក្សានេះមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការលើកកំពស់ឋានៈរបស់ខ្លួន
ផ្សព្វផ្សាយទីផ្សារផលិតផលហាឡាល់ទូទាំងពិភពលោក។ យោងតាមលោក
សក្ដានុពលនៃទីផ្សារហាឡាលក្នុងអាស៊ានដែលមានប្រជាជនជាង ៦៤០ លាននាក់
ចាំបាច់ត្រូវទាញយកប្រយោជន៍ពេញលេញ
មុននឹងពង្រីកទៅកាន់ទីផ្សារធំៗផ្សេងទៀតក្នុងពិភពលោក។
ឧបនាយករដ្ឋមន្ត្រី Zahid បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្រុមប្រឹក្សាហាឡាល់អាស៊ាន ដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាសហប្រធាន។ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ក្នុងនោះម៉ាឡេស៊ីសន្យាជួយវៀតណាមតាមរយៈការចេញវិញ្ញាបនប័ត្រ Jakim របស់ក្រសួងអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីនិងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះ ប្រទេសទាំងពីរបានឯកភាពសិក្សាលទ្ធភាពបង្កើតសួនឧស្សាហកម្មហាឡាល់នៅវៀតណាម៕