• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលដ្ឋាននានាត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបោះឆ្នោត

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មូលដ្ឋាននានាលើទូទាំងប្រទេសវៀតណាម កំពុងផ្ដោតលើការបំពេញការងារត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

លោក ត្រឹន ស៊ីថាញ់ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យនិងជួបធ្វើការជាមួយខេត្តដាក់ឡាក់ អំពីការងារបោះឆ្នោត។ (រូបថត៖ VNA)

នាថ្ងៃទី៩ ខែមីនា ក្រុមអធិការកិច្ចនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ត្រឹន ស៊ីថាញ់ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យនិងជួបធ្វើការជាមួយខេត្តដាក់ឡាក់ អំពីការងារបោះឆ្នោត។ ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដាក់ឡាក់ លោក ត្រឹន ស៊ីថាញ់ បានក្រើនរំលឹកថា ខេត្តដាក់ឡាក់មានផ្ទៃដីធំទូលាយ និងប្រជាពលរដ្ឋជនជាតិភាគតិចច្រើនកុះករ។ ដូច្នេះ មូលដ្ឋានត្រូវបន្តជំរុញការឃោសនា ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផែនការគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតនៅតាមតំបន់នានា; អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្មក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងរបាយការណ៍បោះឆ្នោត។ គោលដៅគឺរៀបចំការបោះឆ្នោតសកលប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងជោគជ័យ ដែលក្លាយជាទិវាបុណ្យពិតប្រាកដសម្រាប់ប្រជាពលរដ្ឋទាំងអស់។

ការត្រួតពិនិត្យហិបឆ្នោតមុនពេលដំណើរការសាកល្បងនីតិវិធីបោះឆ្នោត។ (រូបថត៖ TTXVN)

នៅខេត្ត ហឹងអៀន ការងារព័ត៌មាននិងឃោសនាអំពីការបោះឆ្នោតត្រូវបានជំរុញយ៉ាងខ្លាំងតាមរយៈទម្រង់ជាច្រើន រួមទាំងសន្និសីទ វគ្គបណ្តុះបណ្តាល បណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម... ដោយធានាការប្រកាន់ខ្ជាប់នូវការតំរង់ដៅនយោបាយ និងឯកភាពពីថ្នាក់ខេត្តដល់មូលដ្ឋាន។

នៅខេត្ត ហាទិញ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ កំពុងត្រូវបានអនុវត្តន៍តាមបែបវិទ្យាសាស្ត្រ។ ការងារបុគ្គលិក ក៏ត្រូវបានអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងស្អិតរមួតផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top