• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

រូបថតឧទាហរណ៍។ រូបថត៖ ​VNP

យោង​តាម​ការ​ស្ថិតិ​របស់​ទីក្រុងហូជីមិញ ចំណូលថវិការដ្ឋសរុបរបស់​ទីក្រុង ក្នុងរយៈពេល១០ខែដើមឆ្នាំ ត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៧៦៧,២៣៨ ពាន់លានដុង ដែលខ្ពស់បំផុត​នៅទូទាំងប្រទេស ស្មើនឹង ៩៤,៣% នៃផែនការ និងកើនឡើង ១៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលពីវិស័យផ្ទះសម្បែង និងដីធ្លី រួម​ចំណែក ១០,៣% នៃចំណូលថវិកាសរុបក្នុងមូលដ្ឋាន។

ក្រៅពីទីក្រុងហូជីមិញ មូលដ្ឋានជាច្រើនទៀតក៏បានសម្រេចការប៉ាន់ប្រមាណ ចំណូលថវិកាពេញមួយឆ្នាំ នៅ​ត្រឹមដំណាច់ខែតុលាផងដែរ ក្នុងនោះមានទីក្រុងហាណូយ ហាយហ្វុង ខេត្តក្វាងនិញ ខេត្ត​ដុងណាយ ខេត្ត​បាក់និញ និងខេត្ត​ហ៊ឹងអៀន​។ ដោយឡែក ទីក្រុងដាណាំងបានសម្រេច​គោលដៅតាំងពីចុងខែកញ្ញា ពោលគឺមុនកាលកំណត់​រយៈពេលបីខែ៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

នៅវេលាម៉ោង ២ និង ៣០នាទី (ម៉ោងក្នុងតំបន់) រសៀល ថ្ងៃទី ៨ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។

Top