• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥

នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ក្នុងការជ្រើសរើស សមាជិកសភាដែលសក្ដិសមដើម្បីតំណាងឲ្យឆន្ទៈបំណងប្រាថ្នានិងសិទ្ធជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី។

នាថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិក សភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាមក្នុងការជ្រើសរើស សមាជិកសភាដែលសក្ដិសមដើម្បីតំណាងឲ្យឆន្ទៈបំណងប្រាថ្នានិងសិទ្ធជាម្ចាស់របស់ប្រជាជន នៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី។

អ្នកការទូតអន្តរជាតិជាច្រើនកំពុងនៅវៀតណាមក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ និងបានបង្ហាញជំនឿជាក់ថា ប្រជាជនវៀតណាមនឹងជ្រើសតាំងតំណាងដែលសក្តិសមសម្រាប់ឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងអាណត្តិរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជននីតិកាលថ្មី ២០២១-២០២៦។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នៅថ្ងៃទី ២០ ឧសភាបានបញ្ជាក់ពីអត្ថន័យនយោបាយដ៏ធំធេងនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ នៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការបោះឆ្នោតដើម្បីបង្ការ ទប់ស្កាត់ជំងឺ កូវីដ ១៩ ដោយធានាថាការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាពនិងមានរបៀបរៀបរយ។

ចំណែកឯឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salama  ប្រធានគណៈប្រតិភូការទូតប្រចាំនៅ វៀតណាម បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំដ៏លំបាកបំផុតសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក និងជាពិសេសសម្រាប់ប្រទេស ដែលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជា៖ ការបោះឆ្នោតនៅវៀតណាមនាថ្ងៃទី ២៣ ឧសភាខាងមុខនេះ។

“ទោះបីការរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំនេះមានការលំបាកក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យជាពុំខាន។ ដោយសារតែ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើសារទៅកាន់ពិភពលោកទាំងមូល នោះជាការខិតខំប្រឹងប្រែង ការរួមដំណើររបស់ប្រជាជនវៀតណាម ចំពោះការដឹកនាំរបស់រដ្ឋាភិ បាលវៀតណាម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល។ ហេតុដូច្នេះខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតនេះនឹងទទួលជោគជ័យយ៉ាងត្រចះត្រចង់ ហើយវៀតណាមនឹងមានរដ្ឋសភាថ្មី ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីនលោក Saadi Salama

ទន្ទឹមនឹងនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នាឱកាសនៃព្រឹត្តិការណ៍នេះរបស់វៀត ណាម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅវៀតណាមលោក Sengphet Houngboungnuang បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ - ២០២៦ របស់វៀតណាម បានបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៃរបបសង្គមនិយមនៅវៀតណាម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជនតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននិងរដ្ឋ។ ចែករំលែកនិងជឿជាក់លើការអភិវឌ្ឍរបស់វៀតណាម បន្ទាប់ពីរដ្ឋសភាថ្មីត្រូវបានជ្រើសតាំង ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ហើយរដ្ឋសភានីតិកាលទី ១៥ នឹងជ្រើសរើសបានសមាជិកសភាដែលសក្ដិសមដែលនឹងដឹកនាំប្រទេសជាតិសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួននៅឆ្នាំ ២០៣០ ហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top