• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពភាពយន្តលើកដំបូងរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វិកនៅវៀតណាម

 នាយប់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ទីក្រុង Da Nang សហការ​ជាមួយ​ស្ថាន​ទូត​នៃ​បណ្តា​ប្រទេស​ដែលជាសមាជិករបស់ប្លុកសម្ព័ន្ធភាពប៉ាស៊ីហ្វិក បានរៀបចំមហោស្រពភាពយន្តប៉ាស៊ីហ្វិក។
 
នេះគឺជាលើក​ដំបូង ដែលមហោស្រពភាពយន្តប៉ាស៊ីហ្វិកត្រូវបានរៀបចំឡើងនៅវៀតណាម ដើម្បីជួយឲ្យ​សាធារណៈ​ជន​និង​អ្នកទស្សនាស្វែងយល់អំពីមនុស្សនិងតម្លៃប្រជាប្រិយរបស់ប្រទេសទាំង ៤ នៅសម្ព័ន្ធ​ភាព​ប៉ាស៊ីហ្វិក​តាម​រយៈវណ្ណកម្ម​ភាពយន្ត។ លោក Jaime Chomali - ឯកអគ្គរដ្ឋទូតឈីលីបានមានប្រសាសន៍ថា៖
 
« យើងខ្ញុំ​សង្ឃឹមថា មហោស្រពភាពយន្តនេះគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ហើយនា​ពេលអនាគតយើងខ្ញុំអាចអនុវត្តសកម្មភាពវប្បធម៌ជាច្រើនទៀត ដើម្បីបង្ហាញ​ពីភាព​សម្បូរ​បែប​និង​ភាព​ចម្រុះ​នៃ វប្បធម៌នៃប្រជាជាតិរបស់យើង។ យើងខ្ញុំក៏សង្ឃឹមថានឹងស្វែងយល់និងសិក្សា ពីប្រទេសមិត្ត ពោលគឺរាប់​ពីវប្បធម៌បុរាណនិងការឆ្ពោះទៅរកពេលអនាគតពីមិត្តទាំង អស់គ្នាផងដែរ»៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top