• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានបើកជាផ្លូវការនៅទីក្រុង Dien Bien Phu


មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានបើកជាផ្លូវការនៅទីក្រុង Dien Bien Phu (រូបថតៈTTXVN )

ដូចជាព័ត៌មានបានផ្សព្វផ្សាយ នាយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Dien Bien Phu បានបើកមហោស្រព​ផ្កាជើងគោឆ្នាំ២០១៧និងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ក្រុង Dien Bien Phu លើកទី៥។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងតំណាងក្រសួងស្ថាប័ននៅភាគពាយព្យបានអញ្ជើញ​ចូលរួមក្នុង ព្រឹត្តិការណ៍នេះ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Mua A Son ប្រធានគណៈ​កម្មាធិការប្រជាជនខេត្ត Dien Bien បានលើកច្បាស់ថា៖

“មហោស្រពផ្កាជើងគោត្រូវបានខេត្ត Dien Bien រៀបចំនាខែមិនាជារៀងរាល់ឆ្នាំ។ តាមរយៈសកម្មភាពនៃពិធីបុណ្យនេះ គឺសំដៅលើកកំពស់ អភិរក្ស និងពង្រីកនូវបេតិកភ័ណ្ឌវប្បធម៌។ ពីនោះ ឧទ្ទេសនាមនូវរូបភាពទឹកដីនិងមនុស្ស Dien Bien Phu ទៅដល់មិត្តភក្តិ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសំដៅធ្វើជាបុព្វបទជម្រុញផ្នែកទេសចរណ៍នៅ Dien Bien Phu ឲ្យមានការអភិវឌ្ឍន៍សក្តិសមទៅនឹងសក្កានុភាពនិងប្រៀបខ្លាំងរបស់ខេត្តផងដែរ”។
       
ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិនាបានបើកការតាំងពិព័រណ៍សៀវភៅ រូបថតស្អាតនិង កាដូទេសចរណ៍ ការតាំងពិព័រណ៍វប្បធម៌ប្រពៃណីនៃបណ្តាជនជាតិភាគតិច និងការប្រឡង “ស្រីស្អាតផ្កា​ជើងគោ” លើកទី១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top