• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តដើមដំបូងរបស់វៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែធ្នូ បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីការបង្កើតទិវាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ
 

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែធ្នូ បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីការបង្កើតទិវាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។

នេះគឺជាសេចក្ដីសម្រេចចិត្ត ដើមដំបូងរបស់មហាសន្និបាត អង្គការ សហប្រជាជាតិលើវិស័យនេះ ព្រមទាំងជាសេចក្ដីសម្រេចចិត្ត ដើមដំបូង ដែលត្រូវបានវៀតណាមលើកសំណើរ ចរចា ហើយត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិធ្វើការអនុម័ត។ ការលើកសំណើរនេះរបស់ វៀតណាមទទួលបានការគាំទ្រ ពីសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិក អង្គការនៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការក្នុងតំបន់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ បុគ្គល និងអ្នកពាក់ព័ន្ធដទៃទៀត ប្រារព្ធទិវា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិជារៀងរាល់ឆ្នាំ សំដៅបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្ដាត់ជំងឺ ដើម្បីត្រៀមរៀបចំ និងសម្របសម្រួលឲ្យល្អជាងទៀតលើបញ្ហានេះនៅគ្រប់កម្រិតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top