• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្សរដ្ឋាភិបាលលើកទី ១ បានពិភាក្សាអំពីលទ្ធផលនៃអាណត្តិ ២០២០-២០២៥ និងគោលដៅ ភារកិច្ចអាណត្តិ ២០២៥-២០៣០

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១២-១៣ ខែតុលា មហាសន្និបាតបក្សរដ្ឋាភិបាលលើកទី ១ សម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះជាមហាសន្និបាតលើកដំបូងរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាល ក្រោមទម្រង់អង្គការថ្មី។

ក្នុងរយៈពេល២ថ្ងៃធ្វើការ មហាសន្និបាតនឹងបូកសរុប និងវាយតម្លៃលទ្ធផលនៃអាណត្តិ ២០២០-២០២៥ ពិនិត្យការងារដឹកនាំ និងទិសដៅរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២០-២០២៥; កំណត់ទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិ ២០២៥-២០៣០; ពិភាក្សានិងផ្តល់យោបល់ដល់សេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមដើម្បីដាក់ទៅមហាសន្និបាតបក្សលើកទី១៤។

មហាសន្និបាតបក្សរដ្ឋាភិបាលលើកទី១ បានពិភាក្សាលើសេចក្តីព្រាងឯកសារជាក្រុម (រូបថត៖ VOV)

 

នៅថ្ងៃធ្វើការដំបូងនាថ្ងៃទី ១២ ខែតុលា មហាសន្និបាតបានបើកសម័យប្រជុំត្រៀមរៀបចំដឹកនាំដោយលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ដែលដំណើរការកិច្ចពិភាក្សាជាក្រុម និងបទបង្ហាញនៅសាលប្រជុំ។ ពិភាក្សាជាក្រុម លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបញ្ជាក់ថា សេចក្តីព្រាងឯកសារដែលដាក់ជូនមហាសន្និបាតបក្សលើកទី១៤ ត្រូវបានកសាងឡើងជាមួយនឹងចំណុចថ្មីជាច្រើន ក្នុងទិសដៅជាក់ស្តែង ដោយផ្តោតលើចំណុចសំខាន់ៗ លក្ខណៈប្រសិទ្ធភាព និងលទ្ធភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តលុបបំបាត់ការលំបាក និងឧបសគ្គក្នុងស្ថាប័ន ដើម្បីកៀងគរធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ទាក់ទងនឹងការអភិវឌ្ឍវប្បធម៌នាពេលខាងមុខ គណៈប្រតិភូបានស្នើឱ្យ ផ្តោតលើក្រុមគោលដៅដើម្បីកសាងសំណុំនៃច្បាប់តម្លៃវប្បធម៌ អភិវឌ្ឍន៍វិស័យវប្បធម៌ និងការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពវប្បធម៌។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានមានប្រសាសន៍ថា៖ “ប្រទេសដែលមានការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះកាន់តែមានតម្លៃលើកត្តាវប្បធម៌។ កត្តាវប្បធម៌ត្រូវបានកំណត់ថាជាធនធានដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈនោះ យើងអាចមើលឃើញតម្លៃវប្បធម៌ និងភាពរឹងមាំប្រកបដោយនិរន្តរភាព”។

ចូលរួមចំណែកក្នុងសេចក្តីព្រាងឯកសារដែលបានដាក់ជូនអង្គសន្និបាតបក្សរដ្ឋាភិបាលលើកទី១ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung បានស្នើឱ្យបញ្ជាក់អំពីតួនាទីរបស់ស្ថាប័នសារព័ត៌មានសំខាន់ៗដូចជា វិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម កាសែត Nhan Dan កាសែតកងទ័ពប្រជាជន នគរបាលប្រជាជន ... ក្នុងការរក្សាស្ថិរភាពសតិអារម្មណ៍ បង្កើតការឯកភាពសង្គម និងបំផុសការអភិវឌ្ឍប្រទេសជាតិ។

មហាសន្និបាតបានបន្តនៅថ្ងៃទី ១៣ ខែតុលា។ ចូលរួមក្នុងមហាសន្និបាតមានប្រតិភូផ្លូវការចំនួន ៤៥៣នាក់  ដែលតំណាងឱ្យសមាជិកគណៈកម្មាធិការបក្សរដ្ឋាភិបាលទាំងមូលជាង ២០៩.០០០នាក់   ជាមួយភ្ញៀវកិត្តិយសប្រមាណ ១២០នាក់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

យុះចំនួនពីរ Bualoi (ព្យុះលេខ ១០) និង Matmo (ព្យុះលេខ ១១) បានបោកបក់ជាប់ៗគ្នានៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសវៀតណាមកាលពីដើមខែតុលា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ បណ្តាលឱ្យផ្ទះរាប់ពាន់ខ្នងត្រូវជន់លិចយ៉ាងជ្រៅ បណ្តាល ឱ្យមានការបាក់ដីធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាជន។

Top