• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតនឹងជ្រើសរើសកម្មាភិបាលឆ្នើមបំផុតដើម្បីដឹកនាំប្រទេសជាតិ

នាថ្ងៃទី២៩ មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានឈានចូលថ្ងៃធ្វើការទី៤។
មហាសន្និបាតបន្តពិចារណាលើការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗ អញ្ជើញចូលរួមកិច្ចពិភាក្សានារសៀលថ្ងៃទី២៨ មករា។ (រូបថត៖ TTXVN)


មុននោះ នៅរសៀលថ្ងៃទី២៨ មករា មហាសន្និបាតបានពិភាក្សាហើយបោះ ឆ្នោតអនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣សរុបមាន ២០០ រូប រួមមានសមាជិកជាផ្លូវការ ១៨០ រូបនិង សមាជិកបម្រុង ២០ រូប។

ពាក់ព័ន្ធដល់ការងារកម្មាភិបាលនៃមហាសន្និបាតលើកទី១៣ លោក Ho Van Mung ប្រធានគណៈ កម្មាធិការឃោសនាអប់រំខេត្ត Khanh Hoa បានឲ្យដឹងថា៖  “មហាសន្និបាតនឹងបោះឆ្នោតជ្រើសរើសកម្មាភិបាលដ៏ឆ្នើមបំផុតដើម្បីចូល រួមគណៈកម្មាធិការមជ្ឈឹមបក្ស។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនឹង ជ្រើសរើសបាននូវបក្ខជនល្អបំផុតដើម្បីដឹកនាំបក្សនិងប្រទេសជាតិនាពេលខាងមុខ”។
រីឯ លោក Tran Cong Thang ប្រធានរណសិរ្សមាតុភូមិខេត្ត Bac Giang បានសម្ដែងជំនឿជឿជាក់ថា មហាសន្និបាតនឹងជ្រើសរើសយ៉ាងឈ្លាសវៃសមូហ ភាពគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ប្រកបដោយសាមគ្គីភាពយ៉ាងពិតប្រាកដ ព្រមទាំងជាងតំណាងឆ្នើមបំផុតទាំងខាងប្រាជ្ញ សមត្ថភាព និងចរិយា សម្បត្តិផងដែរ ដើម្បីទទួលភារកិច្ចដ៏សែនសំខាន់ដែលបក្សប្រគល់ជូន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top