លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត។ អញ្ជើញចូលរួមមហាសន្និបាតនេះក៏មានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ អតីតយុទ្ធជនបដិវត្តន៍ និងវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន រួមជាមួយតំណាងជាង ៥០០ នាក់ ក្នុងចំណោមអតីតយុទ្ធជនជាង ៣ លាននាក់នៅទូទាំងប្រទេស។
ដោយប្រធានបទ“ពង្រីកលក្ខណៈសម្បត្តិរបស់កងទ័ពលោកអ៊ុំហូជីមិញ ប្រពៃណី ភក្តីភាព-សាមគ្គីភាព-គំរូ-នវានុវត្តន៍” កសាងសមាគមអតីតយុទ្ធជនគ្រាប់ជាន់ថ្នាក់យ៉ាងរឹងមាំ លើគ្រប់ជ្រុងជ្រោយ សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ” មហាសន្និបាតមានភារកិច្ចបូកសរុបវាយតម្លៃលើលទ្ធផលអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមន៍អតីតយុទ្ធជនវៀតណាមលើកទី ៦ កំណត់ទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយក្នុងអាណត្តិទី៧ ដំណាក់កាល ២០២២-២០២៧។
អញ្ជើញថ្លែងមតិក្នុងសមាសន្និបាតអគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមអតីតយុទ្ធជនវៀតណាម៖ “សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវទាញយករាល់ប្រភពកម្លាំង និងគោលនយោបាយអនុគ្រោះរបស់រដ្ឋចំពោះអតីតយុទ្ធជន។ សម្របសម្រួល និងរួមបញ្ចូលកម្មវិធី និងចលនាក្នុងចំណោមអតីតយុទ្ធជនប្រកបដោយប្រសិទ្ធភាព។ ជំរុញ និងលើកកម្ពស់គុណភាពនៃចលនា "អតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ និងធ្វើសេដ្ឋកិច្ចពូកែ"។ យកចិត្តទុកដាក់បន្ថែមទៀតចំពោះតំបន់លំបាក តំបន់ឆ្ងាយដាច់ស្រយាល និងមូលដ្ឋានបដិវត្តន៍។ លើកទឹកចិត្តដល់អង្គភាព និងបុគ្គលអតីតយុទ្ធជនឱ្យចូលរួមយ៉ាងសកម្មក្នុងផលិតកម្ម និងអាជីវកម្ម ខិតខំប្រឹងប្រែងធ្វើជាអ្នកមានស្របច្បាប់ ក៏ដូចជាពង្រីគំរូល្អៗផងដែរ”៕