• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ទីពេទ្យចល័តលេខ ៤ កម្រិត ២ របស់វៀតណាម បញ្ចប់បេសកកម្មវិលត្រឡប់មកមាតុប្រទេសវិញ

នាយប់ថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធីទទួលស្វាគមន៍កម្មាភិបាល និងបុគ្គលិកនៃមន្ទីរពេទ្យចល័តលេខ ៤ កម្រិត ២ បញ្ចប់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូងវិល ត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបំពេញការងារអស់រយៈពេលជាងមួយឆ្នាំ។
ទិដ្ឋភាពនៃពិធីស្វាគមន៍កម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យនៅមន្ទីរពេទ្យកម្រិត ២ លេខ៤ (រូបថត៖ TTXVN)

អញ្ជើញជាអធិបតីក្នុងពិធីនេះ លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារនិងអង្គភាពនានាក្នុងក្រសួងការពារប្រទេស ស្ថានទូតអូស្ត្រាលីនិងការិយាល័យអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងរក្សាសន្តិភាពវៀតណាម។ នាយកដ្ឋានដាក់ពង្រាយ មន្ទីរពេទ្យវាលលេខ ៤ កម្រិតទី២ ឱ្យទទួលបានជោគជ័យ។ លោកវរសេនីយ៍ឯក Pham Manh Thang បានស្នើឱ្យសមាជិកមន្ទីរពេទ្យ ប្រញាប់ធ្វើការបូកសរុប និងវាយតម្លៃគុណភាពការងារក្នុងអាណត្តិបំពេញបេសកកម្មដោយផ្តោតលើការដកពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ដាក់ពង្រាយក្រុមបេសកកម្មបន្តទៀត។

សូមគូសបញ្ជាក់ថា មន្ទីរពេទ្យចល័តលេខ ៤ កម្រិត ២ ត្រូវបានបើកដំណើរការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាមួយនឹងចំនួនសមាជិកផ្លូវការចំនួន ៦៣ នាក់ ត្រូវបានដាក់ពង្រាយជំនួសមន្ទីរពេទ្យ កម្រិត ២ លេខ ៣ វៀតណាម នៅបេសកកម្មប្រចាំ Bentiu ប្រទេសស៊ូដង់ខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top