• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីអាមេរិកនិង​ចិននឹង​ជួបពិភាក្សាគ្នា ​ដើម្បី​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ នៅប្រទេសស្វីស ដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ភាគីអាមេរិកតំណាងដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ចំណែកឯភាគីចិនតំណាងដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng។ និយាយអំពីកិច្ចប្រជុំនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឲ្យដឹងថា៖  “យើងនឹងជួបគ្នានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ភាគីទាំងពីរមានទស្សនវិស័យរួមគ្នា ដែលថា ស្ថានភាពបច្ចុប្បន្នមិនមាននិរន្តរភាពឡើយ។ អត្រាពន្ធ ១៤៥% និង ១២៥% គឺស្មើនឹងការដាក់ទណ្ឌកម្មអញ្ជឹង។ យើងមិនចង់បានការកាត់ផ្តាច់ទេ គ្រាន់តែចង់បានពាណិជ្ជកម្មដោយយុត្តិធម៌ប៉ុណ្ណោះ”។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។ រូបថត៖ AFP

នេះជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីភាពតានតឹងពាណិជ្ជកម្ម ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករាឆ្នាំនេះ។ ប្រធានាធិបតី លោក Donald Trump បានដាក់ពន្ធរហូតដល់ ១៤៥% លើទំនិញរបស់ចិន ហើយចិនបានសងសឹកជាមួយនឹងពន្ធ ១២៥% លើទំនិញអាមេរិក និងវិធានការផ្សេងៗទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម (៧ ឧសភា ១៩៥៥ - ៧ ឧសភា ២០២៥) និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់កងទ័ពជើងទឹកផងដែរ។

Top