• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជិត ៥១ លាននាក់មានការងារធ្វើក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២

ក្នុងត្រីមាសទី៣ឆ្នាំនេះ ចំនួន មនុស្ស អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើ គឺប្រហែល ៥១ លាននាក់ កើន ឡើងជាង ២៥,៥ ម៉ឺននាក់បើធៀបនឹងត្រីមាសមុន ហើយកើនឡើង ៣,៥ លាននាក់បើ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២១។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពពលករនិងការងារក្នុងត្រីមាសទី៣ និង៩ខែកន្លងមក ក្នុងឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែតុលា នៅទីក្រុង ហាណូយ អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖ ក្នុងត្រីមាសទី៣ឆ្នាំនេះ ចំនួន មនុស្ស អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលមានការងារធ្វើ គឺប្រហែល ៥១ លាននាក់ កើន ឡើងជាង ២៥,៥ ម៉ឺននាក់បើធៀបនឹងត្រីមាសមុន ហើយកើនឡើង ៣,៥ លាននាក់បើ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២១។ ទីផ្សារការងារ បានងើបឡើងវិញ យ៉ាងល្អជាមួយ នឹងចំនួនមនុស្សដែលមានការងារធ្វើនៅក្នុងត្រីមាសនេះ បានកើនឡើងយ៉ាងខ្លាំង ហើយសម្រេចបានចំនួនខ្ពស់ជាងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជា ដំណាក់កាលមុនពេលជំងឺរាតត្បាតកូវីដ-១៩ កើតឡើង។ ក្នុងចំណោមពលករសរុប ទាំង ៥១ លាននាក់ដែលមានការងារធ្វើនោះ វិស័យសេវាកម្មមានសមាមាត្រធំបំផុត ដោយស្រូបយកអត្រា៣៩%។ ពលករក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រូបយកសមាមាត្រទាបបំផុតគឺ ២៧,៦%។ លោក Pham Hoai Nam ប្រធាននាយកដ្ឋានជំរឿនប្រជាជននិងការងារ អគ្គនាយកដ្ឋានស្ថិតិបានធ្វើអត្ថាធិប្បាយថា៖

ជាមួយនឹងសមិទ្ធិផលដែលយើងបានដឹង ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈ ពេល ៩ ខែកន្លងទៅ និងក្នុងត្រីមាសទី ៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យើងបានវិលត្រឡប់មកដំណាក់កាលឆ្នាំ២០១៩វិញជាបណ្តើរៗ។ ទីផ្សារការងារ បើ យោងតាមការព្យាករណ៍ ត្រីមាសទី៤ នឹងបន្តប្រសើរឡើង ជាមួយនឹងវិធានការនិង ដំណោះស្រាយបង្កើតការងារធ្វើរបស់រដ្ឋាភិបាល

ព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)

ព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)

ជិតឈានដល់ឆ្នាំថ្មី ឆ្នាំ ២០២៦ VNA សូមឧទ្ទេសនាមដល់មិត្តអ្នកអានអំពី ព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ដូចខាងក្រោម៖

Top