សន្និសីទកាសែតប្រកាសសំណង់សន្តុិសុខសង្គម
ថ្លែងមតិនៅក្នុងពិធីប្រកាសនូវសំណង់សន្តិសុខសង្គមមួយចំនួនសំដៅអំណរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃទិវាបង្កើតសម្ព័ន្ធសមាគមយុវជនវៀតណាម (ថ្ងៃទី១៥ ខែតុលា) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានសម្ព័ន្ធសមាគម
យុវជនវៀតណាមបានឲ្យដឹងថា៖ “សំដៅអំណរខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសម្ព័ន្ធសមាគម មជ្ឈឹម
សម្ព័ន្ធសមាគមយុវជនវៀតណាម បន្តចលនានិងអំពាវនាវឲ្យបុគ្គលនិងអង្គការនានា រៃអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភនិងរួមដំណើរជាមួយកម្មវិធីសន្តិសុខសង្គមរបស់មជ្ឈឹមសម្ព័ន្ធយុវជន។ តាមគំរោង ក្នុងឆ្នាំ២០១៦នេះ នឹងកសាងបានអន្តេវាសិកដ្ឋានចំនួន ២០ កន្លែងនិងសាលាចំនួន៦០កន្លែងសម្រាប់ប្អូនៗ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម