មហោស្រពនេះបាននាំមកនូវបរិយាកាសវប្បធម៌ចម្រុះពណ៌របស់វៀតណាម និងប្រទេសនានាជុំវិញពិភពលោក ហើយទន្ទឹមនឹងនោះ ក៏មានសកម្មភាពដ៏មានអត្ថន័យជាច្រើន ផ្សព្វផ្សាយស្មារតីនៃក្តីស្រឡាញ់រាប់អាន ការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែករបស់ប្រជាជនវៀតណាមជាមួយជនរួមជាតិ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងទឹកជំនន់។
ក្នុងពិធីបិទដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ ខែតុលា នៅមជ្ឈមណ្ឌលបរមរាជវាំងថាំង ឡុង (ហា ណូយ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន បានសង្កត់ធ្ងន់ថា៖ “មហោស្រពនេះមិនត្រឹមតែជាការជួបប្រាស្រ័យមិត្តភាពរវាងវប្បធម៌ជុំវិញពិភពលោកជាមួយនឹងសារ ដែលថា ពិភពលោកកំពុងរួមចង្វាក់នៃសេចក្តីស្រឡាញ់រាប់អាន។ យើងរួមគ្នាចែក រំលែក និងសិក្សាពីគ្នាទៅវិញទៅមកដើម្បីជំនះរាល់ឧបសគ្គទាំងអស់នៃភាសា និងចម្ងាយភូមិសាស្ត្រ ដើម្បីខិតមកជិតជាមួយគ្នា។ យើងបង្កើត លំហរមួយដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយពីភាពចម្រុះនៃវប្បធម៌ យើងក៏រួមគ្នាដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមរយៈវប្បធម៌ ស្របតាមបាវចនារបស់អង្គការយូណេស្កូ៖ វប្បធម៌ដើម្បីសន្តិភាព។ យើងអះអាងនូវតួនាទីត្រួសត្រាយនៃវប្បធម៌ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងស្ពានមិត្តភាពជាតិ ដើម្បីសម្រេចបាននូវគោល ដៅ អភិវឌ្ឍនប្រកបដោយចីរភាព នាំមកនូវវិបុលភាពរួមដល់សហគមន៍និងពិភពលោក”។
តាមរយៈមហោស្រពនេះ វៀតណាមមានឱកាសឧទ្ទេសនាមអំពីរូបភាពនៃប្រទេសដែលរួសរាយរាក់ទាក់ ជាមួយជីវភាពវប្បធម៌ដ៏សម្បូរបែបពោរពេញដោយអត្តសញ្ញាណជាតិ។ នេះក៏ជាឱកាសសម្រាប់វិចិត្រករវៀតណាម បង្ហាញពីភាពច្នៃប្រឌិត ស្មារតីសមាហរណកម្ម និងសេចក្តីប្រាថ្នា ឈានទៅកាន់ពិភពលោកតាមរយៈភាសាសិល្បៈ៕