១. រុស្ស៊ីយុទ្ធនាការយោធាពិសេស នៅប្រទេសអ៊ុយក្រែន
២. ធនាគារមជ្ឈិមជាច្រើនបានកំណើនអត្រាការប្រាក់
៣. ពិភពលោកទប់ស្កាត់ជំងឺកូវិដ - ១៩ និងជំងឺអុតស្វា
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខាភិបាលពិភពលោក (WHO) បានប្រកាសអាសន្នផ្នែកខាងសុខាភិបាលលើពិភពលោក ចំពោះជំងឺអុតស្វា នៅកម្រិតខ្ពស់បំផុតរបស់ WHO ដោយកត់ស្គាល់មានអ្នកជំងឺអុតស្វាលើពិភពលោក មានចំនួន១៨.០០០នាក់ នៅប្រទេសចំនួន៧៨ ក្នុងនោះភាគច្រើននៅទ្វីបអ៊ឺរ៉ុប។ ក្នុងរូបថត៖ អ្នកជំងឺអុតស្វាបានព្យាបាល នៅមន្ទីរពេទ្យ Lima ប្រទេស Peru នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ពិធីបើកមហាសន្និបាតទូទាំងប្រទេសលើកទី២០ នៃបក្សកុម្មុយនិស្តចិន (មហាសន្និបាតលើកទី២០) បានប្រព្រឹតិ្តទៅយ៉ាងមហោឡារិក នៅរដ្ឋធានីប៉េកាំង។ អញ្ជើញចូលរួមកិច្ចប្រជុំមាន អគ្គលេខាធិការនៃគណៈប្រតិបត្តិការមជ្ឈិម បក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋចិន លោក ស៊ីជីនភីង លោកនាយករដ្ឋមន្រ្តីចិន លោក Li Keqiang សមាជិកសភានិងប្រធានគណៈអចិន្រ្តៃយ៍មហាសន្និបាតប្រជាជនទូទាំងប្រទេស លោក Li Zhanshu ប្រធានសន្និសីទនយោបាយសម្ពន្ធពាណិជ្ជកម្មប្រជាជនទូទាំងប្រទេស លោក Wang Yang រួមនឹងថ្នាក់ដឹកនាំ កំពុងកាន់តំណែងនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋចិន។ រូបថត៖ ស៊ីនហួ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
៥. បម្រែបម្រួលមិនឈបឈរនៅលើឆាកនយោបាយអង់គ្លេស
លោក Sunak អាយុ៤២ឆ្នាំ ក្លាយជានាយករដ្ឋមន្រ្តីទី៣ របស់ប្រទេសអង់គ្លេស ក្នុងអំឡុងពេលមិនពេញពីរខែ។ ក្នុងតួនាទីថ្មី លោក Sunak មានបន្ទុកនាំយកស្ថេរភាពជូនទឹកដី បន្ទាប់ពីអស្ថេរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចជាយូរ។ ក្នុងរូបថត៖ នាយករដ្ឋមន្រ្តីថ្មី លោក Sunak ថ្លែងសុន្ទរកថា នៅសម័យប្រជុំរដ្ឋសភា នៅទីក្រុងឡុងដ៍ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
៦. COP27យល់ព្រមបង្កើតមូលនិធីសំណងខូចខាតដោយសារបម្រែបម្រួលអាកាសធាតុ
របាយការណ៍អំពីបរិស្ថាន របស់អង្គការសហប្រជាជាតិ ប្រកាសថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឱ្យឃើញថាស្ថានភាពបំពុលបរិស្ថាន ធ្វើឱ្យមនុស្សតិចបំផុតជាង៩លាននាក់ ត្រូវបាត់បង់ជីវិតដោយនៅវ័យក្មេង លើសកលលោក ទន្ទឹមនោះអំពាវនាវ “ដំណើរសកម្មភាពភ្លាម” ហាមជាតិពុលមួយចំនួន។ ក្នុងរូបថត៖ ជាតិពុលអណ្តែតលើទន្លេ Yamuna នៅទីក្រុង New Delhi ប្រទេសឥណ្ឌា នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
៨. សោកនាដកម្មជាន់គ្នានៅកូរេខាងត្បូង និងឥណ្ឌូនេស៊ី
កងកម្លាំងសង្រ្គោះសាកសពជនរងគ្រោះ នៅករណីជញ្ជាន់គ្នានៅពិធីបុណ្យ Halloween នៅទីក្រុង Itaewon ប្រទេសកូរេខាងត្បូង នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កែវយឺត James Webb (ខាងស្តាំ) និង Hubble (ខាងឆ្វេង) ដែលស្ថាប័នអាវកាសអាមេរិក - NASA បានផ្តល់រូបភាពក្នុងពេលតែមួយ បន្ទាប់ពីប៉ះទង្គីករវាងយានអាវកាសប្រតិបត្តិសាកល្បង បង្វែទិសផ្កាយរណប (DART) និងផ្កាយរណប (Didymos) ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
១០. World Cup 2022 នៅប្រទេស Qatarជាមួយនឹងប្រការពិសេសជាច្រើន