• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងបានបើកជាផ្លូវការ

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិចិន។
 

ប្រធាន IOC លោក Thomas Bach ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN)


នេះ ជាទីកន្លែង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០០៨។ គណៈកម្មាការរៀបចំអូឡាំពិកទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងធានាឱ្យមានការប្រកួតកីឡាអូឡាំពិកដ៏ "សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ" ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ។ ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមក្នុងពិធីបើកនេះ ហើយប្រកាសបើកព្រឹត្តិការណ៍កីឡាអូឡាំពិក។ មេដឹកនាំបរទេស ប្រមុខរដ្ឋ និងប្រមុខអង្គការអន្តរជាតិ ជាង៣០នាក់ ក៏ចូលរួមក្នុងពិធីបើកនេះផងដែរ។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅក្នុង "រង្វង់បិទជិត" ដែល ខណ្ឌអត្តពលិក និងអ្នកចូលរួមផ្សេងទៀត ពីអ្នកខាងក្រៅ ដើម្បីរាំងខ្ទប់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។ អត្តពលិកជិត ៣០០០នាក់ មកពីប្រទេសនិងតំបន់ដែនដីប្រហែល ៩០ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top