រោងចក្រនេះត្រូវបានដំណើរការសាងសង់ឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ លើផ្ទៃដីជាង ៤,៣ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក។ ពេលដែលរោងចក្រចូលដំណើរការ នឹងរួមចំណែកបង្កើតប្រាក់ចំណូលដល់កម្មករ និងធានាសន្តិសុខសង្គម។ លោក Martin Poxton ប្រធានប្រតិបត្តិទទួលបន្ទុកតំបន់ ចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Assa Abloy Group បានឲ្យដឹងថា រោងចក្រនៅ Hai Phong គឺជាការវិនិយោគធំទីពីរនៅក្នុងប្រទេសវៀតណាម (បន្ទាប់ពីរោងចក្រនៅ Vinh Phuc) ហើយក៏ជាទីតាំងវិនិយោគយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុន Assa Abloy។
“ជាមួយនឹងរោងចក្រនេះ យើងនឹងផ្គត់ផ្គង់ផលិតផលមួយផ្នែកធំទៅកាន់ផ្នែកលក់របស់យើងជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទំនួលខុសត្រូវសង្គម រោងចក្រនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយបន្តកាត់បន្ថយការបំភាយកាបូននៅឆ្នាំ ២០៣០ និងសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០”។ នេះបើយោងតាមប្រសាសន៍របស់លោក Martin Poxton។
អញ្ជើញចូលរួមក្នុងពិធីនេះ លោក Le Trung Kien ប្រធានក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong បានអះអាងថា ទីក្រុងតែងតែបើកចំហស្វាគមន៍ធុរកិច្ចបរទេស រួមទាំងធុរកិច្ចស៊ុយអែត មកបណ្តាក់ទុននៅ Hai Phong; ប្ដេជ្ញាចិត្តជានិច្ចក្នុងការអមដំណើរ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អាជីវកម្មដើម្បីដំណើរការដោយរលូន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុង៕