នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរមរាជវាំងថាំង ឡុង នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីជួបប្រាស្រ័យរតន្ត្រីយោធានៃកងទ័ពបណ្តាប្រទេសអាស៊ាន ឆ្នាំ ២០២៤ ក្រោមប្រធានបទ “តន្ត្រីភ្ជាប់ទំនាក់ទំនងមិត្តភាព”។
ការសម្តែងរបស់ក្រុមតន្ត្រីយោធានៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Pham Kien/TTXVN
ក្នុងសុន្ទរកថាបើក ឧត្តមសេនីយឯក លោក Nguyen Van Nghia អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរតន្ត្រីយោធាមិនត្រឹមតែជាទីលានសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីពង្រឹងកម្លាំងសាមគ្គីភាព និងមិត្តភាពរវាងបណ្តាកងកម្លាំងប្រដាប់អាវុធ រវាងប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។ តន្ត្រី និងការសម្តែងរបស់ក្រុមតន្រ្តីយោធាមកពីប្រទេសផ្សេងៗ គឺជាសារនៃសេចក្តីស្រឡាញ់ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាខ្សែចងភ្ជាប់បេះដូងយុទ្ធជន។ ឧត្តមសេនីយឯក Nguyen Van Nghia ជឿជាក់ថា កម្មវីធីនេះនឹងរួមចំណែកពង្រឹងថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃប្រទេសក្នុងតំបន់ និងលើពិភពលោក។ ទន្ទឹមនឹងនោះ គឺជាឱកាសសម្រាប់គណៈប្រតិភូបានមកទស្សនា និងស្វែងយល់បន្ថែមអំពីប្រទេស ប្រជាជន និងប្រពៃណីរបស់ប្រជាជនវៀតណាម។
ចូលរួមក្នុងកម្មវិធីនេះ ក្រៅពីក្រុមតន្ត្រីយោធាវៀតណាម ក៏មានក្រុមតន្ត្រីយោធាអន្តរជាតិនៃកងយោធពលខែមរភូមិន្ទកម្ពុជា កងទ័ពរំដោះប្រជាជនចិន កងទ័ពប្រជាជនឡាវ កងទ័ពម៉ាឡេស៊ី និងកងទ័ពមីយ៉ាន់ម៉ាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម