• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការរួមចំណែកជាច្រើនក្នុងអាណត្តិជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុង Praha

នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូត Duong Hoai Nam បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ២៧ នៃគណៈកម្មាធិការអាស៊ាននៅទីក្រុង Prague (ACP) និងពិធីប្រគល់តំណែងប្រធានប្តូរវែន ACP សម្រាប់ប្រទេសថៃ។
ឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងការទូតនៃប្រទេសសមាជិក ACP ចំនួន៦ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងកិច្ចប្រជុំនេះ។ រូបថត៖ VOV

កិច្ចប្រជុំនេះមានការចូលរួមពីឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងការទូតនៃប្រទេសសមាជិក ACP ចំនួន៦ រួមមាន៖ វៀតណាម ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

បណ្តាឯកអគ្គរដ្ឋទូតអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងអំឡុងពេលធ្វើជាប្រធាន ព្រមទាំងសង្កត់ធ្ងន់ទៅលើការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍កិច្ចការបរទេសជាច្រើន និងការផ្សព្វផ្សាយវប្បធម៌របស់អាស៊ាន បន្តអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមក្នុងគណៈកម្មាធិការ ACP និងនៅសាធារណរដ្ឋឆែក។ បណ្តាឯកអគ្គរដ្ឋទូតអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យរបស់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆេក ក្នុងនាមជាសហគមន៍ជនជាតិភាគតិចធំជាងគេក្នុងចំណោមប្រទេសអាស៊ានក្នុងប្រទេសម្ចាស់ផ្ទះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Duong Hoai Nam និងឯកអគ្គរដ្ឋទូតថៃ Suwat Kaewsook បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់តួនាទីជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុង Praha។ ប្រទេសថៃនឹងកាន់តំណែងជាប្រធានប្តូរវេនពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top