អបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៤) នាព្រឹកថ្ងៃទី ២០ ខែធ្នូ) គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មា ធិការយោធាបក្សមជ្ឈិម ក្រសួងការពារប្រទេស បានដាក់កម្រងផ្កា និងចូលប្រាង្គគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការពារប្រទេសអញ្ជើញចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ An Dang/TTXVN)
អញ្ជើញចូលរួមក្នុងពិធី មានអគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកតូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន រួមជាមួយនឹងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងក្រសួងស្ថាប័ននានា។
គណៈប្រតិភូបានគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជី មិញ ចំពោះបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ ជាមួយនឹងដំណើរការចាប់បដិសន្ធិនិងការរីកចម្រើនរបស់បក្សកុម្មុយនិស្តវៀតណាម។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម