• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា


 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung អញ្ជើញថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅច្រកទ្វារអន្តរជាតិ Le Thanh (ខេត្ត Gia Lai វៀតណាម) និងអូរយ៉ាដាវ (ខេត្តរតនគីរី-កម្ពុជា) បានប្រព្រឹត្តទៅ​ពិធីសម្ពោធ​បើកប្រតិបត្តិការដឹកជញ្ជូន ផ្លូវគោករវាងវៀត ណាម​ជាមួយ​កម្ពុជា តាមកិច្ចព្រមព្រៀងនិងពិធីសារ​ដឹកជញ្ជូនតាម ផ្លូវគោកទ្វេភាគីដែលបានភាគីទាំងពី ចុះហត្ថ​លេខា​នា​ឆ្នាំ១៩៨៨និងឆ្នាំ២០០៥។ 
 
យោងតាម​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជាជារៀងរាល់ថ្ងៃ យានយន្តផ្លូវគោក ចំនួន៥០០គ្រឿង​មកពីប្រទេសនីមួយៗ ធ្វើប្រតិបត្តិដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាង ប្រទេសទាំងពីរ។ ការបើក​ប្រតិបត្តិការ​ដឹកជញ្ជូនផ្លូវគោករវាង វៀតណាមជាមួយ កម្ពុជាបានរួមចំណែកកាត់បន្ថយចំណាយដឹកជញ្ជូន ជម្រុញការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ទេសចរណ៍ និងជីវភាពរស់នៅគ្រប់ជ្រុងជ្រោយរបស់ប្រ ជាជននៃ​ប្រទេស​ទាំង​​ពីរ ជាពិសេស ផ្សាភ្ជាប់ចំណងមិត្តភាពអ្នកភូមិផងរបងប្រ ពៃណីរវាងប្រទេសទាំងពីរ ។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ពិធី ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា៖
 
“ខ្ញុំជឿជាក់ទាំងស្រុងថា បន្ទាប់ពីពីធីបើកប្រតិបត្តិ ការដឹកជញ្ជូនផ្លូវគោកនេះ រាល់​សកម្មភាព​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាសកម្ម​ភា​ព​ ជួបប្រាស្រ័យវប្បធម៌ សិល្បៈ កីឡា ទេសចរណ៍ រវាងប្រទេស​ទាំងពីរ ជាពិសេស រវាងខេត្ត Gia Lai និងខេត្តរតនគីរី​ រវាងបណ្តាខេត្ត Tay Nguyen វៀតណាម​ ជាមួយ​បណ្តាខេត្តភាគឦសាន​កម្ពុជា​នឹងកាន់តែអូអរជាង។ នេះជាមូលដ្ឋានសម្រាប់ការ​ រឹតបន្តឹង​ថែមទៀត​ទំនាក់​ទំនង រ​វាងប្រជាជននៃប្រទេសទាំងពីរ​ និងនាំមកផលប្រ​យោជន៍ជាក់ស្តែង សម្រាប់​ប្រជាជន​​រស់នៅតាម​ព្រដែន នៃប្រទេសទាំង​ពីរផងដែរ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top