• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

ចូលរួមពិធី នៅផ្ទះបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong មានប្រធានរដ្ឋ លោក To Lam; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ប្រធានរដ្ឋសភា លោក Tran Thanh Man; ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thoonglun Sisoulith និងភរិយា; ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុនសែន; ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez; តំណាងគណៈប្រតិភូអន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ សមាជិកការិយាល័យនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពបានសង្កត់ធ្ងន់ថា៖ ក្នុងភាពសោកសៅនេះ យើងប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីដង្ហែរលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់កន្លែងសម្រាកចុងក្រោយរបស់លោក!

អញ្ជើញអានវិយោវាចានៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ លោក To Lam ប្រធានគណៈកម្មាធិការបុណ្យសពបានសង្កត់ធ្ងន់ថា៖

  គណៈប្រតិភូជាតិនិងអន្តរជាតិ និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ។ (រូបថត៖ TTXVN)  
  សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ លោក To Lam ប្រធានគណៈកម្មាធិការបុណ្យសពអញ្ជើញអានវិយោវាចានៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ VOV)  
  ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ ដែលជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។ (រូបថត៖ VOV)  
  ពិធីដង្ហែឆាយាល័ក្សអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN)  
  ថ្នាក់ដឹកនាំបក្សនិងរដ្ឋដង្ហែមឈូសរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ TTXVN)  

លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ជាគំរូដ៏ថ្លៃថ្លាអំពីការសិក្សា និងការអនុវត្តតាមសតិអារម្មណ៍ និងសីលធម៌ហូជីមិញ ហើយលោកគឺជាបក្ខជនកុម្មុយនិស្តមួយរូបមានកិត្យានុភាពខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម

សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋលោក To Lam បានអះអាងថា មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការបាត់បង់ដ៏ធំធេង សម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ប្រទេសជាតិបាត់បង់អ្នកដឹកនាំដ៏មានទេពកោសល្យ។ ចលនាកុម្មុយនិស្តជឿនលឿនលើពិភពលោកបាត់បង់អ្នកទ្រឹស្តីមុតស្រួច។ មិត្តភក្តិអន្តរជាតិបាត់បង់នូវមិត្តភ័ក្តិដ៏ស្មោះស្ម័គ្រ សមមិត្តជិតស្និទ្ធ ហើយគ្រួសារនិងស្រុកកំណើតមាតុភូមិបាត់បង់កុលបុត្រឆ្នើមមួយរូបផងដែរ៖

បន្ទាប់ពីប្រតិបត្តិសកម្មភាពបដិវត្តរយៈពេលជិត ៦០ ឆ្នាំមក លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងបញ្ញាឈ្លាសវៃ ដែលលោកបានបន្សល់ទុកអោយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូល នូវប្រព័ន្ធមនោគមវិជ្ជា និងទ្រឹស្តីដ៏មានតម្លៃលើមាគ៌ាបដិវត្តន៍វៀតណាមក្នុងយុគសម័យថ្មី ដោយអនុវត្តប្រកបដោយភាពច្នៃប្រឌិត លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ដោយមានគោលដៅឯករាជ្យជាតិ និងសង្គមនិយម។ មរតកដែលមិនអាចកាត់ថ្លៃបាននោះបានពង្រឹងជំនឿយ៉ាងមុតមាំរបស់វៀតណាមលើមាគ៌ាឆ្ពោះទៅសង្គមនិយម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ចលនាកុម្មុយនិស្តលើពិភពលោកក្នុងយុគសម័យបច្ចុប្បន្ន

លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល សូមសច្ចារអនុវត្តន៍ដោយស្រុះចិត្តគំនិតទាំងស្រុងចំពោះសេចក្តីផ្តែផ្តាំរបស់លោកអគ្គលេខាបក្ស គឺ ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ ត្រូវធ្វើជាបក្ខជនកុម្មុយនិស្ត បម្រើមាតុភូមិនិងប្រជាជនដោយអស់ពីចិត្តពីថ្លើម។

បន្ទាប់ពីអានវិយោវាចាមក ថ្នាក់ដឹកនាំបក្ស រដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងក្រុមគ្រួសារបានចំណាយពេលល្ងៀមស្ងាត់ធ្វើការស្មឹងស្មាធរយៈពេលមួយនាទីដើម្បីរំលឹកដល់វិញ្ញាញក្ខន្ធលោកអគ្គលេខាបក្ស  Nguyen Phu Trong

បន្ទាប់ពីថ្លែងអំណរគុណក្រុមគ្រួសាររបស់អគ្គលេខាបក្ស Nguyen Phu Trong មឈូសរបស់អគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានរំកិលទៅតម្កល់នៅលើរថយន្តដឹកមឈូសនៅខាងក្រៅផ្ទះបុណ្យសព។ មឈូសសពលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានធ្វើដំណើរតាមដងផ្លូវជាច្រើនរបស់ធានី ដើម្បីបញ្ចុះនៅទីឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។ ពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រព្រឹត្តទៅនៅម៉ោង ១៥ រសៀល នាថ្ងៃដដែល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top