• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៖ រំលឹកគុណូប ការៈនិងបន្តប្រពៃណីរបស់ជីដូនជីតា


  ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយបណ្ដាតំណាងចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ (រូបថត៖ VOV)

 នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បាន ប្រព្រឹត្ត​ទៅពិធី​អុជធូប​រំលឹក​វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីចំនួន៦​០នាក់នៃកងអនុសេនាធំលេខ៩​១៥ ហើយ​ប្រកាស​ការដាក់​អោយ​ដំណើរ​ការសំណង់​ជួសជុល កែ លម្អនៃមណ្ឌលកេរ្តិ៍ដំណែលជាតិកងអនុសេ​នាធំយុវជនស្ម័គ្រចិត្តលេខ៩​១៥​។
 
អញ្ជើញថ្លែង​នៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ​ពលីកម្ម​របស់យុវជន​ស្ម័គ្រចិត្តទាំង៦០នាក់នៅចំ ​រាត្រីទិវាបុណ្យណូអែលកាលពីមុន​នេះ គឺជាការ​បាត់​បង់​ដ៏ធំធេង​នៃកងកម្លាំង ​យុវជនស្ម័គ្រចិត្តវៀត​ណាម។ យុវជនទាំង៦០នាក់នោះ ភាគ​ច្រើនគឺមានអាយុតែ ១​៨ទៅ២០​ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះមានអ្ន​កជាជនជាតិភាគតិច មានអ្នក​កាន់ គ្រីស្ទសាសនា ​ផងដែរ​។ ពលីកម្ម​ដ៏អង់​អាច​ក្លាហាន​នោះបានក្លាយទៅជាគំរូដ៏ភ្លឺ ស្វាង​អំពីលទ្ធិវីរៈបដិវត្តន៍ក្នុងបុ​ព្វហេតុរំដោះភាគខាងត្បូង បង្រួបប​ង្រួម​ប្រទេស ជាតិ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើ​ញមានប្រសាសន៍​ថា៖​

“ថ្ងៃនេះ យើងរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្ម័គ្រចំនួន៦០នាក់ ហើយ​ប្រកាស​ការដាក់​អោយដំ​ណើរ​ការ​សំណង់ជួសជុលកែលម្អនៃមណ្ឌលកេរ្តិ៍​ដំណែលជាតិ កងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ​៩១៥។ នេះជា​សកម្មភាព​ដ៏មាន អត្ថន័យដើម្បីរំលឹកគុណូបការៈដ៏ធំធេងរប​ស់បណ្ដាវីរៈយុទ្ធជនពលី ​យុទ្ធជន​ពិការ យុទ្ធជន​ជំងឺ អតីត​យុទ្ធជន និងអតីតយុ​វជន​ស្ម័គ្រចិត្ត”។
 
នាថ្ងៃទី២១ ខែធ្នូ បញ្ជាការដ្ឋានយោធាខេត្ត Soc Trang ភាគខាងត្បូងវៀត ណាម បាន​រៀបចំ​ជំនួប​ជួបមុខ​រវាង​បណ្ដាកម្មាភិបាល​និងនាយទាហានយោធា ជាន់ខ្ពស់ ​ដែលបានចូលនិវត្តន៍។ នៅក្នុ​ងជំនួប​នេះ តំណាង​ទាំង​អស់​បានរំលឹក ឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាង​នៃកងទ័ពប្រជាជនវៀតណាមនិ​យាយរួម និងកង កម្លាំង​ប្រដាប់​អាវុធ​នៃខេត្ត Soc Trang និយាយដោយឡែក។​
 
នាថ្ងៃទី២១​ ខែធ្នូ Saigon Innovation Hub ចំណុះមន្ទីរវិទ្យាសាស្ត្រ បច្ចេក វិទ្យាទីក្រុងហូជីមិញ បានរៀបចំ​កម្ម​វិធី​ជួប​ប្រាស្រ័យ​ក្រោមប្រធានបទ “សម​រភូមិ K40 និងបដិវត្តន៍ឧស្សាហកម្ម​៤.០”។ កម្មវិធី​នេះគឺសំដៅជួយ​អោយជំនាន់​វ័យក្មេង និ​ងសហគមន៍អ្នកចាប់ផ្ដើមអាជីវកម្ម មានការ​យល់ដឹងដ៏ជ្រាលជ្រៅថែមទៀតអំពី ​រាល់យុទ្ធជន​ដែលមាន​ចូលរួមប្រយុទ្ធដោយ​ផ្ទាល់ នៅសមរភូមិកម្ពុជា៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top