អញ្ជើញថ្លែងនៅក្នុងពិធី នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ
បានសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែដើម្បីឲ្យឲ្យយើងកាន់តែមោរពចំពោះប្រវត្តិសាស្ត្រ
និងមានមោទនភាពចំពោះអតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងដើម្បីបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរបស់យើងចំពោះបច្ចុប្បន្នកាល និងមានទំនុកចិត្តលើអនាគត
ជាពិសេសដើម្បីរំលឹកមនុស្សម្នាក់ៗឲ្យកាន់តែស្រឡាញ់តម្លៃនៃសន្តិភាព ឯករាជ្យភាព
សេរីភាព និងឯកភាព ដែលមនុស្សជំនាន់មុនៗ បានលះបង់យ៉ាងច្រើន។
នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ បានសម្តែងជំនឿជាក់ថា
យុវជនសព្វថ្ងៃនេះនឹងបន្តសិក្សា បណ្តុះបណ្តាល និងរស់នៅជាមួយឧត្តមគតិ
តែងតែមានភាពក្លាហាន ពឹងផ្អែកលើខ្លួនឯង ជាអ្នកត្រួសត្រាយផ្លូវ ច្នៃប្រឌិត
និងប្រាថ្នាចង់ចូលរួមចំណែក
និងត្រៀមខ្លួនចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រុងរឿងនៃមាតុភូមិ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ បានប្រគល់អំណោយចំនួន
៦០ ចំណែក ដល់យុវជន និងសិស្សានុសិស្សដែលស្ថិតក្នុងស្ថានភាពលំបាក។
អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមក៏បានប្រគល់ផ្ទះចំនួន ៥
ខ្នងសម្រាប់អតីតយុទ្ធជន និងគ្រួសារដែលមានការលំបាកផងដែរ៕







