ព័ត៌មាន
ពិធីប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្មនិងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥
ទិដ្ឋភាពនៃពិធី
ពិធីប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មអក្សរសាស្ត្រសិល្បៈ ស្តីពីកសិកម្មនិងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥ បានរៀបចំឡើងនៅ ទីក្រុងហាណូយនាថ្ងៃទី១៥ខែមិនា។ ថ្លែងមតិបញ្ចប់ការប្រឡង លោក Tang Minh Loc ប្រធានគណៈចាត់តាំងបានអះអាងថា៖
“ថ្ងៃនេះ យើងរៀបចំពិធីលើកដំកើងអ្នកនិពន្ធ ដែលមានវណ្ណកម្មឆ្នើមនិង លើកទឹកចិត្តនូវការរួមចំណែករបស់ពួកគាត់ចូល ក្នុងចលនាអភិវឌ្ឍន៍កសិកម្មនិងកសាងជនបទថ្មី។ សង្ឃឹមថា តាមរយៈការប្រឡងនេះ នឹងជួយឲ្យកម្មាភិបាល ប្រជាជនទូទាំងប្រទេសយល់ច្បាស់ អំពីផ្នែកកសិកម្ម កសិករនិងជនបទ ព្រម ទាំងចែករំលែកនិងរួមកម្លាំងកាយចិត្ត ចូលក្នុងការកសាងផ្នែកកសិកម្មវៀតណាម ទំនើបនិងអរិយធម៌”។
ក្នុងរយៈពេល៣ខែបំផុសការប្រឡងនេះ (ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ ២០១៥) គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន២.៧០០ របស់អ្នកនិពន្ធចំនួន១.២០០នាក់។ គណៈចាត់តាំងជ្រើសរើសបានវណ្ណកម្មឆ្នើមចំនួន៥៧ សម្រាប់ប្រគល់ជ័យលាភី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម