• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១៖ ប្រទេសនានាស្នើវិធីសាស្រ្តផ្សេងៗគ្នា​ចំពោះការគ្រប់គ្រង AI

កាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងប្រើពាក្យ “បញ្ញាអស្ចារ្យ”( Super Intelligence) ជំនួសឱ្យ “បញ្ញាសិប្បនិម្មិត” (Artificial Intelligence​ - AI) នៅក្នុងឯកសារផ្លូវការ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ VNA ចុះផ្សាយ

ថ្លែងនៅចំពោះមុខបណ្តា​មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ពាក្យ “បញ្ញាសិប្បនិម្មិត” មិនឆ្លុះបញ្ចាំងឱ្យ​បាន​​ពេញលេញអំពីទំហំនៃបច្ចេកវិទ្យានេះទេ ខណៈដែល “បញ្ញាអស្ចារ្យ​”​ ស្តាប់ទៅត្រឹមត្រូវជាង។ ដូច្នេះ លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសដទៃទៀតក៏នឹងទទួលយក​ពាក្យបច្ចេកទេសថ្មីនេះផងដែរ។

មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង​ក្នុងការកសាងយន្តការសកលសម្រាប់ការគ្រប់គ្រង AI។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ថា បច្ចេកវិទ្យាថ្មីទាំងអស់សុទ្ធតែមានបញ្ហាប្រឈម ហើយ AI ក៏មិនមែនជាករណីលើកលែងដែរ។ លោកបានបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់អាមេរិកនឹងតាមដានយ៉ាងដិតដល់លើវិស័យនេះនៅពេលចាំបាច់។

មុននោះ មេដឹកនាំមកពីប្រទេសជាង ២០ បានអំពាវនាវឱ្យមានវិធានការសុវត្ថិភាព មានលក្ខណៈចាប់បង្ខំសម្រាប់ AI ជឿនលឿន​។ នៅថ្ងៃទី ២២ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានឱ្យដឹងថា ប្រទេសនេះនឹងដាក់ AI ជាចំណុចកណ្តាលនៃកម្មវិធីប្រធាន G20 ឆ្នាំ ២០២៧។ នៅខាងភាគីបារាំងវិញ លោក​ប្រធានាធិបតី Emmanuel Macron បានស្នើឱ្យកសាងសមត្ថភាព AI ដោយឯករាជ្យពីមហាអំណាចបច្ចេកវិទ្យាឈានមុខគេ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាប្រមូលផ្តុំធនធានដើម្បីបង្កើតគំរូបញ្ញាសិប្បនិម្មិតបើកចំហរដ៏ជឿនលឿន និងចែករំលែកយ៉ាងទូលំទូលាយ៕​

តាម​ vovworld.vn/km-KH

បើកសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១​

បើកសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១​

នៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅពិធីបើក​សម័យពិភាក្សាកម្រិតខ្ពស់នៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ ក្រោមប្រធានបទ "ស្តារទំនុកចិត្ត ការកសាងការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិធ្វើសកម្មភាពដើម្បីមនុស្ស​ទាំងអស់គ្នា" ។

Top