ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មអក្សរសាស្ត្រសិល្បៈស្តីពីកសិកម្មនិងកសាងជនបទថ្មី​ដំណាក់​កាល២០១០-២០១៥


ទិដ្ឋភាពនៃពិធី

ពិធីប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មអក្សរសាស្ត្រសិល្បៈ ស្តីពីកសិកម្ម​និងកសាងជនបទថ្មីដំណាក់កាល២០១០-២០១៥ បានរៀបចំឡើងនៅ ទីក្រុងហា​ណូយ​នាថ្ងៃទី១៥ខែ​មិនា។ ថ្លែងមតិបញ្ចប់ការប្រឡង លោក Tang Minh Loc ប្រធាន​គណៈចាត់តាំងបានអះអាងថា៖

​“ថ្ងៃនេះ យើងរៀបចំពិធីលើកដំកើងអ្នកនិពន្ធ ដែលមានវណ្ណកម្មឆ្នើម​និង លើក​ទឹកចិត្ត​នូវការ​រួម​ចំណែក​របស់​ពួក​គាត់​ចូល​ ក្នុងចលនាអភិវឌ្ឍន៍កសិកម្មនិង​កសាងជនបទថ្មី។ សង្ឃឹមថា តាមរយៈការប្រឡងនេះ នឹង​ជួយ​ឲ្យកម្មាភិ​បាល​ ប្រជាជន​ទូទាំងប្រទេសយល់ច្បាស់​ អំពីផ្នែកកសិកម្ម កសិករ​និង​ជនបទ ព្រម ទាំងចែក​រំលែក​និង​រួម​កម្លាំង​កាយ​ចិត្ត​ ចូលក្នុងការកសាងផ្នែកកសិកម្មវៀតណាម ទំនើបនិងអរិយធម៌”។

​ក្នុងរយៈពេល៣ខែបំផុសការប្រឡងនេះ (ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ ២០១៥) គណៈចាត់តាំង​ទទួល​បាន​វណ្ណកម្ម​ចំនួន​២.៧០០ របស់អ្នកនិពន្ធចំនួន១.២០០នាក់។ គណៈចាត់តាំងជ្រើសរើសបានវណ្ណកម្មឆ្នើម​ចំនួន៥៧ សម្រាប់​ប្រគល់​ជ័យ​លាភី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top