• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០១៥


ពិធីប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០១៥ (Image: VNA)

នាឆ្នាំ​២០១៥ វៀតណាមទទួលបានសមិទ្ធិចំនួន​២ គឺ​ការរាំង​ស្កាត់អតិផរណានៅកំរិត ០,៦៣% ប្រកប​ដោយ​ជោគ​ជ័យ​និង​រក្សាបានកំរិត​កំណើន​ជាគ្រាន់បើ។ ក្នុងឆ្នាំ ២០១៦ ការព្យារក៍កំណើន​សេដ្ឋកិច្ចគ្រោងនឹង​ទទួល បានពី ៦,៧% ដល់ ៦,៨% សន្ទស្សន៍តំលៃប្រើប្រាស់ CPI នឹងទទួល​បាន​ពី ៣% ដល់ ៣,៥%។ នេះគឺជា​ព័ត៌មាន​មួយចំនួន​ដែលត្រូវ​បាននាំចេញ​នៅសិក្ខាសាលា ប្រកាសរបាយការណ៍បូកសាករូបទីផ្សារ​ហិរញ្ញវត្ថុឆ្នាំ ២០១៥​ដែល​ត្រូវ​បាន​រៀប​ចំឡើង នាព្រឹកថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមរ​បាយ​ការណ៍ រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​វៀតណាម ត្រូវបានពង្រឹងដោយមានការ​រៀបចំ​ឡើង​វិញ អង្គការហិរញ្ញវត្ថុចំនួន​១១ លើក​កំពស់​តម្លាភាព​និង​បង្កើន​គ្រប់គ្រង​ហិនភាព។ របាយការណ៍ក៏បានលើកច្បាស់ថា៖ ខឿនសេដ្ឋកិច្ចកំពុង​ប្រឈម​មុខ​នឹង​ការលំបាក​សាកល្បង​ជាច្រើន។ ដើម្បីខឿនសេដ្ឋកិច្ចនៅផ្អែក​ទៅលើ សហគ្រាស​បរទេស​បំណុល​សាធារណៈ​បន្តកើន​ឡើង​ ចំណាយថវិការ​នៅហួសកំរិត។ តាមការព្យាករណ៍ក្នុងឆ្នាំ ២០១៦ ល្បឿន កំណើនសេដ្ឋកិច្ច​វៀតណា​ម​ អាចត្រូវបានកែលំអរអាស្រ័យដោយបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី​ដែល​ត្រូវបាន​ចុះហត្ថលេខា​និង​ចូល​ជាធរ​មាន។ ស្ថិរភាព ម៉ាក្រូសេដ្ឋ​កិច្ចមានលក្ខណៈងាយស្រួលដើម្បីរក្សានិងអភិវឌ្ឍន៍ ប្រព័ន្ធ​ឥណទាន មាន​យថា​ទស្សន៍អំពីកំណើននិង ស្រូបយកទុន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top