• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៧ ខែ ការនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់របស់វៀតណាមសម្រេចបានជាង ២៧ ពាន់លានដុល្លា ដោយរក្សាបានសន្ទុះកំណើន

ទោះបីជាត្រូវប្រឈមមុខនឹងការប្រែប្រួលសេដ្ឋកិច្ចពិភពលោកក៏ដូចជាឧបសគ្គបច្ចេកទេសដ៏តឹងរ៉ឹងពីទីផ្សារអ្នកប្រើប្រាស់ធំៗ ក៏ដោយ ប៉ុន្តែ ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៦នេះ ការនាំចេញនិងនាំចូលវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម នៅតែបន្តកត់ត្រាកំណើនវិជ្ជមាន។

 

ការងើបឡើងវិញនៃតម្រូវការអ្នកប្រើប្រាស់សកលប្រកបដោយស្ថិរភាព រួមជាមួយនឹងភាពបត់បែននៃអាជីវកម្មក្នុងស្រុក បានបង្កើតសន្ទុះសម្រាប់ចំណូលនាំចេញរបស់ឧស្សាហកម្មទាំងមូលរក្សាកំណើនវិជ្ជមាន ខណៈពេលដែលធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវសមាមាត្រតម្លៃបន្ថែមនៅក្នុងផលិតផលនីមួយៗ។

ជាពិសេស តម្លៃប្រាក់នៃការនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់សរុបរបស់វៀតណាមក្នុងខែកក្កដាសម្រេចបានជាង ៤,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លក្ខណៈលេចធ្លោនេះក្នុងខែកក្កដាបានរួមចំណែកដល់ការនាំតម្លៃប្រាក់នៃការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់សរុបក្នុងរយៈពេល ៧ខែ កន្លងមកនេះដល់ជាង ២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៦៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោនៃផ្នែកឧស្សាហកម្មទាំងមូលក្នុងការស្វែងរកការបញ្ជាទិញ ការធ្វើពិពិធកម្មទីផ្សារ និងបង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម ដើម្បីរក្សាតំណែងរបស់វៀតណាមនៅក្នុងផែនទីនាំចេញសកល។ ចំណុចលេចធ្លោគួរឱ្យកត់សម្គាល់មួយនៅក្នុងផ្ទាំងរូបភាពនាំចេញក្នុងរយៈពេល៧ ខែកន្លងមកនេះ គឺកំណើនគួរឱ្យចាប់អារម្មណ៍នៃក្រុមផលិតផលដើម និងវត្ថុធាតុដើមវាយនភណ្ឌ ដូចជា៖ សរសៃអំបោះ គ្រឿងបន្ថែមវាយនភណ្ឌ ក្រណាត់មិនត្បាញជាដើម។ ការដែលក្រុមផលិតផលទាំងនេះមានកំណើនខ្លាំងក្លា បង្ហាញពីការផ្លាស់ប្តូរវិជ្ជមាននៃឧស្សាហកម្មវាយនភណ្ឌរបស់វៀតណាម ដោយមិនត្រឹមតែ ផ្លាស់ប្តូរលើសពីការកែច្នៃ និងផលិតសម្លៀកបំពាក់សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងម្ចាស់ការក្នុងការផ្គត់ផ្គង់សម្ភារៈជំនួយសម្រាប់ខ្សែសង្វាក់ផលិតកម្មសកលទៀតផង៕

តាម vovworld.vn/km-KH

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top