
ពិធីប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០១៥ (Image: VNA)
នាឆ្នាំ២០១៥ វៀតណាមទទួលបានសមិទ្ធិចំនួន២ គឺការរាំងស្កាត់អតិផរណានៅកំរិត ០,៦៣% ប្រកបដោយជោគជ័យនិងរក្សាបានកំរិតកំណើនជាគ្រាន់បើ។ ក្នុងឆ្នាំ ២០១៦ ការព្យារក៍កំណើនសេដ្ឋកិច្ចគ្រោងនឹងទទួល បានពី ៦,៧% ដល់ ៦,៨% សន្ទស្សន៍តំលៃប្រើប្រាស់ CPI នឹងទទួលបានពី ៣% ដល់ ៣,៥%។ នេះគឺជាព័ត៌មានមួយចំនួនដែលត្រូវបាននាំចេញនៅសិក្ខាសាលា ប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុឆ្នាំ ២០១៥ដែលត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមរបាយការណ៍ រចនាសម្ព័ន្ធហិរញ្ញវត្ថុវៀតណាម ត្រូវបានពង្រឹងដោយមានការរៀបចំឡើងវិញ អង្គការហិរញ្ញវត្ថុចំនួន១១ លើកកំពស់តម្លាភាពនិងបង្កើនគ្រប់គ្រងហិនភាព។ របាយការណ៍ក៏បានលើកច្បាស់ថា៖ ខឿនសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ដើម្បីខឿនសេដ្ឋកិច្ចនៅផ្អែកទៅលើ សហគ្រាសបរទេសបំណុលសាធារណៈបន្តកើនឡើង ចំណាយថវិការនៅហួសកំរិត។ តាមការព្យាករណ៍ក្នុងឆ្នាំ ២០១៦ ល្បឿន កំណើនសេដ្ឋកិច្ចវៀតណាម អាចត្រូវបានកែលំអរអាស្រ័យដោយបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខានិងចូលជាធរមាន។ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចមានលក្ខណៈងាយស្រួលដើម្បីរក្សានិងអភិវឌ្ឍន៍ ប្រព័ន្ធឥណទាន មានយថាទស្សន៍អំពីកំណើននិង ស្រូបយកទុន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម