• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រកាស គំនិតផ្តួចផ្តើមជំរុញការចាប់ផ្តើមអាជីវកម្ម AI

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ចំណុះក្រសួងហិរញ្ញវត្ថុ សម្របសម្រួលជាមួយ Google បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម AI តាមរយៈកម្មវិធីបណ្តុះបណ្តាល Google for Startups ថ្មីចំនួនពីរ ក៏ដូចជាជំរុញដំណើរការបរិវត្តកម្មឌីជីថលនៅវៀតណាម តាមរយៈការបើកវគ្គបណ្តុះបណ្តាល Google AI Essentials កំណែភាសាវៀតណាមផងដែរ។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung និងគណៈប្រតិភូអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមនូវកម្មវិធី កសាងអនាគត AI របស់វៀតណាម - រូបថត៖ VGP/Thanh Huyen

កម្មវិធីបណ្តុះបណ្តាលជួយអ្នកអភិវឌ្ឍន៍ AI ឱ្យយល់ពីរបៀបអនុវត្តមុខងារ AI ថ្មីបំផុតរបស់ Google; កសាងដំណោះស្រាយ GenAI ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់នៅតាមមូលដ្ឋាននីមួយៗក្នុងប្រទេសវៀតណាម។

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង NIC និង Google ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មនិងនវានុវត្តន៍របស់វៀតណាមក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាពិសេស បញ្ញាសិប្បនិម្មិត។

“ខ្ញុំសូមស្នើឱ្យសាជីវកម្មបច្ចេកវិទ្យាធំៗទាំងក្នុងនិងក្រៅប្រទេស វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសហគមន៍អាជីវកម្មបន្តឆ្លើយតបនិងអនុវត្តគោលការណ៍និងការតំរង់ទិសលើការសិក្សា ការអភិវឌ្ឍន៍ និងអនុវត្តបញ្ញាសិប្បនិមិត្ត ដើម្បីបម្រើបុគ្គលម្នាក់ៗ អង្គការនីមួយៗ និងបម្រើខឿនសេដ្ឋកិច្ចទាំងមូល។ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ថាមវន្ត ស្ទាត់ជំនាញបច្ចេកវិទ្យានិងនវានុវត្តន៍ សូមចូលរួមសហការគ្នា និងបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការក្លាតជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តន៍ AI ថ្នាក់តំបន់និងពិភពលោក”។

លោក Marc Woo នាយកប្រតិបត្តិ Google Vietnam បានសង្កត់ធ្ងន់ថា ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចដែលដឹកនាំដោយ AI នៅវៀតណាមគឺធំធេងណាស់។ Google ប្តេជ្ញាផ្តល់ឱកាសបណ្តុះបណ្តាលស៊ីជម្រៅ និងពន្លឿនការអភិវឌ្ឍន៍ ជួយអាជីវកម្មវៀតណាមចាប់ផ្តើមនិងពង្រីកទំហំ រួមចំណែកធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌល AI ឈានមុខគេក្នុងតំបន់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ រួមទាំងការលុបចោលទោសប្រហារជីវិតចំពោះបទល្មើសទាំង៨ ហើយនឹងប្តូរទៅដាក់ពន្ធនាគារអស់មួយជីវិតវិញ ចំពោះអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតចំពោះបទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា។

Top