• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបំផុសខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២០


 ពិធីជូនអំណោយសម្រាប់កុមារដែលមានស្ថានភាពលំបាកពិសេស (រូបថតៈ baotintuc)
 

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ​​២០២០ នៅទីក្រុងហាណូយ ក្រសួងការងា​រ - យុទ្ធជនពិការ​និង​សង្គម​កិច្ច​បាន​រៀប​ចំពិ​ធី​បើក​ខែសកម្មភាព​សម្រាប់កុមារឆ្នាំ ២០២០។ 

ខែ​សកម្មភាពសម្រាប់កុមារនៅឆ្នាំ ២០២០​​ ក្រោមប្រធានបទ  “រួមដៃគ្នាដើម្បីកា​រពារកុមារ បង្ការ​និង​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ការរំលោភបំពានលើកុ មារ” ដោយគោលបំណង ប្រមូលផ្តុំការចូលរួមកាន់តែសកម្មរបស់អង្គ ការ​នយោបាយ​​-សង្គម អង្គការសង្គម គ្រួសារនិងសហគមន៍ក្នុងការការពារកុមារ។
 
ថ្លែងនៅទី​នេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ច និងជា​អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដើម្បីកុមារបានសង្កត់ធ្ងន់ថា៖ “តាមរយៈពិធីបំផុសសកម្មភាពនេះ ខ្ញុំចង់​ផ្ញើសារ​មួយ​គឺ និយាយទន្ទឹមនឹងការធ្វើ និយាយតិចតែធ្វើសកម្មភាពច្រើនសម្រាប់កុមារ។ យ៉ាង ណាមិញ កុមារគ្រប់​រូប​នឹងរៀនអំពីច្បាប់កុមារដោយខ្លួនឯង ហើយយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តថា នឹង​មិន​ទុក​ឲ្យមាន​​ការរំលោភបំពានលើកុមារក្នុងសង្គមបច្ចុប្បន្ននៅឡើយ”។
 
លោកស្រី​ Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) ប្រចាំ​នៅ​វៀត​ណាម​បាន​អំពាវ​នាវ​ថា ក្នុងខែសកម្មភាពកុមារឆ្នាំនេះ យើងត្រូវពិចារណាឡើងវិញអំពីប្រទេសនិងពិភពលោក ក្រោយជំងឺ​រាតត្បាត  COVID-19 កន្លែងដែលកុមារមានអារម្មណ៍ថាមានសុវត្ថិភាពនិងអាចលូតលាស់ និងគ្មាន​ការរំលោភបំពាន គ្មានអំពើហឹង្សានិងការកេងប្រវ័ញ្ចលើកុមារ។  Unicef បានស្នើឲ្យប្រទេសនានា ពង្រឹង​ប្រព័ន្ធការពារកុមាររបស់ខ្លួនផងដែរ៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top