• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់ នៅវៀតណាម

នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុនភាគហ៊ុនព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ព្រមលានយន្តហោះអន្តរជាតិ Cam Ranh។ នេះគឺជាព្រលានយន្តហោះមានស្តង់ដារអន្តរជាតិផ្កាយ ៤ ដំបូងបង្អស់នៅវៀតណាម។

ពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់នៅ វៀតណាម

ព្រលានយន្តហោះអន្តរជាតិ Cam Ranh ត្រូវបានបើកការដ្ឋានចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ ដោយមានស្ថាបត្យកម្មពិសេសដូចរូបភាពសំបុកសត្វត្រចៀកកាំ ដែលជាផលិតផលប្រចាំតំបន់នៅខេត្ត Khanh Hoa។ ព្រលានយន្តហោះ ​នេះត្រូវបានសាងសង់នៅលើផ្ទៃដីជាង ៥០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅជាប់នឹងព្រលានយន្តហោះចាស់ Cam Ranh។

ថ្លែងមតិក្នុងពិធីបើកសម្ពោធនេះរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមលោក Nguyen Van The បានសង្កត់ធ្ងន់ថាការបើកសម្ពោធព្រលានយន្តហោះថ្មីឲ្យទាន់ពេលវេលានោះបានដោះស្រាយបញ្ហាហួសកំរិតការផ្ទុកចំនួនភ្ញៀវនៅព្រលានយន្តហោះ Cam Ranh ចាស់ព្រមទាំងរួមចំណែកតភ្ជាប់ខេត្ត Khanh Hoa និយាយដោយឡែកនិងវៀតណាមនិយាយរួមជាមួយមិត្តភក្តិអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top