• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកជាផ្លូវការមហោស្រពកីឡាធំបំពុតនៅអាស៊ី-អាគ្នេយ៍ SEA Games លើកទី ២៩


 ពិធីបើកជាផ្លូវការមហោស្រពកីឡាធំបំពុតនៅអាស៊ី-អាគ្នេយ៍ SEA Games លើកទី ២៩ 

នៅវេលាម៉ោង១៩ ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៧​ (តាមម៉ោងវៀតណាម) ​ពិធីបើកជាផ្លូវ​ការមហោ​ស្រព​កីឡា​​អាស៊ី-អាគ្នេយ៍​លើកទី​​២៩ (SEA Games លើកទី​​២៩ ) បានប្រារព្ធឡើង​នៅ​​ពហុកីឡាដ្ឋាន​ Bukit Jalil ​នៅរដ្ឋធានី Kuala Lumpur​ ប្រទេស​ម៉ាឡេស៊ី។ នេះគឺជាលើក​ទី ៦ ហើយដែលម៉ាឡេស៊ីទ​ទួលរៀបចំ ព្រឹត្តិការនេះ។ ពិធី​បើក SEA Games  លើកទី​២៩ មានប្រធានបទ «រួមជាមួយ​គ្នាបញ្ចេញពន្លឺ»​ ប្រទេសម៉ាឡេស៊ីបានលៃទុក​ចំនួន​ប្រាក់ ១០៥ លានដុល្លា​អាមេរិក ដើ​ម្បីរៀបចំព្រឹត្តិការណ៍​​កីឡានេះ កើន​៦​ ដងបើប្រៀបនឹងចំនួនប្រាក់​គ្រោង​​ទុក ក្នុងឆ្នាំ​២០១៣​។ ទស្សនិកជនចំនួន ៨៤ ពាន់នាក់លើគ្រប់ទិ​សទី បានចូលរួមពិធីបើក SEA Game​s លើកទី​២៩ នៅម៉ាឡេស៊ី​។ មហោស្រពកីឡានឹងបិទ​បញ្ចប់នាថ្ងៃទី៣១ ខែសីហា ក្នុង​ឱកាសរំលឹកខួបអ​នុស្សាវរីយ៍លើក​ទី ៦០ ទិវា​បុណ្យឯករាជ្យ​ជាតិ​ម៉ាឡេស៊ី​ ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top