• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម - ឡាវ - កម្ពុជា


 និស្សិតនៃប្រទេសទាំងបី វៀតណាម - ឡាវ -កម្ពុជា ចូលរួមក្នុងពិធីបុណ្យ
 

 ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា (Chol-Chnam-Thmay) និងឡាវ (Bunpimay) នាព្រឹកថ្ងៃទី៣១ ខែ​មីនា​ ឆ្នាំ​២០១៩ នៅសកលវិទ្យាល័យ Ton Duc Thang សម្ព័ន្ធ​យុវជន​ទីក្រុង​ហូជីមិញ​បាន​បើក​មហោ​ស្រព​វប្បធម៌​វៀត​ណាម​ - ឡាវ - កម្ពុជា។

ចូលរួម​ក្នុងទិវាបុណ្យនេះ មាននិស្សិតជាង ១០០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៥ នៃទីក្រុងហូជីមិញ ក្នុង​នោះមាន​សិស្សឡា​វនិងកម្ពុជា ជិត ៥០០នាក់។​ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ​នេះ មាន​សកម្មភាព​គួរឲ្យ​ចាប់​អារម្មណ៍​​ជា​ច្រើន ដូចជាការផ្លាស់ប្តូរវប្ប​ធម៌ម្ហូបអាហារ ការបោះជំរំ​ និងបាល់​ទាត់ ជាដើម។  សកម្មភាព​ទាំង​នេះ​​បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ​ខែមីនា ដល់ ថ្ងៃទី ១០ ខែមេ​សា។ លោក Le Ho​ang Minh ប្រធាន​នា យក​ដ្ឋាន​​អន្តរជាតិ​នៃសម្ព័ន្ធសមាគមយុវជន​ទីក្រុងហូជីមិញបានឲ្យដឹងថា​៖ “ឆ្នាំនេះ​បើប្រៀប​ធៀបទៅនឹងឆ្នាំមុន​ៗ គឺ​សកម្មភាពមានការបើក​ទូលាយ​ជាង។  ពោល​គឺនិស្សិត​ចូល​រួម​មាន​ទាំង​និស្សិត​ឡាវ​និង​កម្ពុជា​។ លក្ខណៈ​ពិសេស​ថ្មីនៅឆ្នាំនេះ ទ​ទួលបានការគាំទ្រពីនិស្សិតរបស់​ប្រទេសទាំងបី ដែល​បានរួម​គ្នាស្វែង​យល់​ពី បទ​ពិសោធន៍​នៃជីវិ​តវប្បធម៌។ ចំនួនក៏ត្រូវ​បានបើក​ទូលាយផងដែរ ការផ្លាស់​ប្តូរវប្បធម៌​និង​និង​ការ​សម្តែង​សិល្បៈ​គឺ​ទទួល​ជោគជ័យយ៉ា​ងត្រចះ​ត្រចង់​ណាស់”។ ពិធី​​បុណ្យនេះបានរួមចំណែករឹតបន្តឹ​ងចំណងមិត្តភាពរវាងយុវជ​ននៃ​ប្រទេសទាំងបី វៀតណាម ឡាវ​និង​កម្ពុជា​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top