• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យ “តំណក់ឈាមក្រហមតបស្នងសងគុណ”: បេះដូងមួយ - អណ្តាតភ្លើងវីរៈភាពមួយ

ជាមួយនឹងសារ “បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ” ពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។
គណៈចាត់តាំងនិងអ្នកស្ម័គ្រចិត្តបានសម្តែងការប្តេជ្ញាចិត្តនៃដំណើរក្រហមជាមួយនឹងសារថា "បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយ" (រូបថត៖ qdnd.vn)

ទិវាបរិច្ចាគឈាម តំណក់ឈាមតបស្នងសងគុណលើកទី ១៣ បានបើកនាថ្ងៃទី២៩ ខែកក្កដា នៅទីក្រុងហាណូយ។ នេះជាសកម្មភាពក្នុងកម្មវិធីដំណើរការក្រហម ដោយវិទ្យាស្ថានឈាម - បញ្ចូលឈាមមជ្ឈឹម សហការជាមួយសមាគមយុវជនទីក្រុងហាណូយរៀបចំឡើង ដើម្បីបរិច្ចាកឈាម ហើយជាវគ្គចុងក្រោយនៃពិធីបុណ្យបរិច្ចាគឈាមនៃដំណើរក្រហមលើកទី ១១។

ជាមួយនឹងសារ បេះដូងមួយ - អណ្តាតភ្លើងវីរភាពមួយពិធីបុណ្យតំណក់ក្រហមតបស្នងសងគុណត្រូវបានប្រារព្ធឡើងនៅខែកក្កដា - ជាខែតបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលី ដែលបានពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពនៃមាតុភូមិប្រទេស។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំ តំណក់ឈាមក្រហមតបស្នងសងគុណ បានក្លាយជាថ្ងៃបរិច្ចាគឈាមដ៏ធំបំផុតមួយនៅក្នុងកម្មវិធីដំណើរក្រហម ដែលមានឈាមសរុបជិត ៣៥.០០០ ប្លោក។ ឆ្នាំនេះ ដំណើរក្រហមត្រូវបានធ្វើឡើងក្នុងខេត្តក្រុងចំនួន ៤៦/៦៣ ក្នុងខែមិថុនា និងកក្កដា រហូតមកដល់ពេលនេះ គណៈកម្មាធិការរៀបចំទទួលបានឈាមជាង ១១៥.០០០ ប្លោក នៅតាមថ្ងៃបរិច្ចាគឈាមចំនួន ៣០៨ ថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top