• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូត​ទង់អាស៊ាន នៅប្រទេសបារាំង

ក្នុងឱកាសរំលឹកខួប ៥៧ ឆ្នាំនៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៣) នាថ្ងៃទី ៨ ខែសីហា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីបង្ហូតទង់អាស៊ាន ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអាស៊ាន កម្មាភិបាលស្ថានទូត ក៏ដូចជាតំណាងក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង និងអត្តពលិកនៃបណ្តាប្រទេសអាស៊ានដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ក្នុងនាមជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស (ACP) បានចាត់ទុកថា អាស៊ានបានបង្ហាញពីមជ្ឈភាពនិងភាពលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងលើពិភពលោក។

បណ្តាឯកអគ្គរដ្ឋទូតចូលរួមក្នុងពិធីបង្ហូតទង់អាស៊ាន។ រូបថត៖ Anh Tuan/VOV

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អាស៊ានមានហេតុផលគ្រប់បែបយ៉ាងដើម្បីមានមោទនភាពក្នុងការរក្សាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ដោយឆ្ពោះទៅរកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក រួមទាំងប្រទេសបារាំងផងដែរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា អាស៊ានតែងតែជានិមិត្តរូបនៃសាមគ្គីភាព ការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ និងសមត្ថភាពស្តារឡើងវិញយ៉ាងខ្លាំងក្លា។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោកស្រី Myriam Saint-Pierre អនុប្រធាននាយកដ្ឋានអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង បានបញ្ជាក់ថា៖ “យើងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ និងជាមួយអាស៊ាន។ នេះគឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង។ ប្រទេសបារាំងដឹងថា យើងអាចជឿទុកចិត្តលើការគាំទ្ររបស់អ្នកដើម្បីសម្រេចបាននូវគោលបំណងនេះ ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នក”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top