ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៨ ឆ្នាំកន្លងទៅ អាស៊ានបានរីកចម្រើនដោយឥតឈប់ឈរ ក្លាយជាកម្លាំងស្នូល ក្នុងដំណើរការទាំងអស់ក្នុងតំបន់ បង្ហាញនូវចក្ខុវិស័យសហគមន៍រស់នៅប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកដោយនិរន្តភាព។ យោងតាមអនុរដ្ឋមន្ត្រី Nguyen Minh Vu ក្នុងបរិបទពិភពលោកបច្ចុប្បន្ន តំបន់អាស៊ានចាំបាច់ត្រូវបន្តសម្លឹងទៅអនាគតដោយមានចក្ខុវិស័យច្បាស់លាស់ និងឆន្ទៈដ៏មុតមាំក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព និងធន់៖ “បញ្ហាប្រឈមនានាទាមទារឱ្យអាស៊ាន និងដៃគូអភិវឌ្ឍន៍របស់ខ្លួន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា ការច្នៃប្រឌិត ការសម្របខ្លួន ឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង។ កិច្ចសហប្រតិបត្តិការធ្វើឱ្យយើងកាន់តែរឹងមាំ ការសន្ទនាផ្សាភ្ជាប់ជាមួយយើង ការផ្លាសរប្តូរថ្មីជំរុញឱ្យយើងឆ្ពោះទៅមុខ ហើយភាពធន់ ឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង គឺជាលក្ខណៈរបស់អាស៊ានដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីកសាងអនាគតឯកភាព រឹងមាំ និងធន់។ ជាពិសេស ខ្ញុំសូមបញ្ជាក់ពីលក្ខណៈសម្បត្តិដ៏លេចធ្លោមួយរបស់អាស៊ាន គឺសាមគ្គីភាព”។
ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅបណ្តាប្រទេសមួយចំនួនបានសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសអាស៊ានក្នុងប្រទេសម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី ៥៨ នៃទិវាបង្កើតអាស៊ាន៕